ភ្នំពេញ ៖សន្តិសុខយាមនៅក្នុងការដ្ឋានសំណង់មួយកន្លែងឃាត់បានជនសង្ស័យម្នាក់ដែលចូលក្នុងការដ្ឋានដែលលួចកាត់ខ្សែកាប ប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងនៅម៉ោង១:៥៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ស្ថិតតាមបណ្ដោយផ្លូវ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីសន្តិសុខដែលយាមនៅការដ្ឋានសំណង់ខាងលើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យមិនស្គាល់អត្តសញ្ញាណរូបនោះ រួមទាំងបក្សម្នាក់ទៀត បានចូលទៅក្នុងការដ្ឋាន រួចហើយធ្វើសកម្មភាពលួចយកខ្សែកាប ដោយឃើញបែបនេះពួកគាត់ជាសន្តិសុខបាននាំគ្នាដេញចាប់បានម្នាក់ ចំនែកម្នាក់ទៀតបានរត់គេចខ្លួនបាត់តែម្ដងទៅ ។
បន្ទាប់ពីឃាត់ខ្លួនបានហើយជនសង្ស័យរូប នោះ រួមទាំងវត្ថុតាំង ត្រូវបានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលមនោរម្យយកទៅសួរនាំចាត់ការតាមនិតិវិធីបន្ត ៕
ដោយ៖ ជ្រោយពេជ្រ