ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ វេនទី៤ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឩបាសក គង់ ខាត់ និងសូមជូនដល់វិញ្ញាណក្ខ័ន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ផងដែរ ។ ពិធីនេះបានប្រព្រឹត្តទៅ តាមទំនៀម ទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ដែលស្ថិតនៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៕
.
ដោយ ៖ សិលា