លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះលោក Mohamed Irfaan Ali ដែលបន្តជាប់ឆ្នោតជាប្រធានាធិបតីហ្គីយ៉ាណា

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ១០ ខែ កញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បាន ផ្ញើសារ លិខិត អបអរ សាទរ ជូន លោក Mohamed Irfaan Ali ចំពោះ ការ បន្ត ជាប់ ឆ្នោត ជា ប្រធានាធិបតី ហ្គីយ៉ាណា ។

លោក Xi Jinping បាន លើកឡើង ថា ចាប់ ពី ការ បង្កើត ទំនាក់ ទំនង ការទូត អស់ រយៈពេល ៥៣ ឆ្នាំ មក ទំនាក់ទំនងរវាង ចិន និង ហ្គីយ៉ាណា បាន អភិវឌ្ឍ រឹងមាំ និង ប្រកប ដោយស្ថិរភាព កិច្ចសហប្រតិបត្តិការ ជាក់ស្តែង ក្នុង វិស័យ នានា ទទួលបាន សមិទ្ធផល ជា ច្រើន ហើយ ភាគី ទាំងពីរ បាន រក្សា ការទាក់ទង និង សម្រប សម្រួលគ្នា យ៉ាង ជិតស្និទ្ធ ក្នុង កិច្ចការ ពហុភាគី ។ ខ្ញុំ មាន ឆន្ទៈ ធ្វើកិច្ច ខិតខំ ប្រឹងប្រែង រួម ជាមួយ លោក ប្រធានាធិបតី Ali ដើម្បី ពង្រីក កិច្ចសហប្រតិបត្តិការ មេត្រីភាព ទ្វេភាគី ដែល ផ្តល់ ផលប្រយោជន៍គ្នា ទៅវិញទៅមក ក្រោម ក្របខ័ណ្ឌ នៃការ រួមគ្នា កសាង ‍” ខ្សែក្រវាត់និងផ្លូវ “ ប្រកបដោយ គុណភាពខ្ពស់ ដើម្បី ផ្តល់ ផលប្រយោជន៍ កាន់តែច្រើន ចំពោះ ប្រជាជន នៃ ប្រទេសទាំងពីរ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print