ខេត្តបាត់ដំបង : នាវេលាម៉ោង២១និង១៥នាទីយប់ថ្ងៃទី ០៩ខែ កញ្ញា ឆ្នាំ២០២៥ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ដឹកនាំធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរ ឬដឹកជញ្ជូន ដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែងនិងឃ-ាត់ខ្លួ-នមុខសញ្ញាចំ នួន០២នាក់ នៅភូមរាមសេនាឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួនដុំធំ និង០១ថង់មាន ទម្ងន់ ១០៦១,០៤ក្រាម(ទាំងសំបកថង់)
-រថយន្តចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ថង់ប្លាស្ទិចតូចៗពណ៌សមួយចំនួននិងដបសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ពេលនេះជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
(រូបភាពផែនការងារគ្រឿងញឿន)