ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានកិច្ចសហការពីរដ្ឋបាលក្រុងស្ទឹងត្រែង មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងអគ្គិសនីស្ទឹងត្រែង សហការក្នុងការសម្អាតព្រៃត្រែង-ស្មៅ រៀបចំភាពគ្មានសណ្តាប់ធ្នាប់ខ្សែភ្លើង-ខ្សែកាប នៅបរិវេណក្រៅ-ក្នុង នៃមណ្ឌលកីឡដ្ឋានខេត្ត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ស្នើសូមដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណមណ្ឌល សូមបញ្ឈប់ការយកសំរាម ឬកាកសំណល់ មកបោះចោលដោយគ្មានការទទួលខុសត្រូវទៀត សូមវេចខ្ចប់សំរាម ឬកាកសំណល់ ឱ្យបានសមស្រប ហើយរក្សាទុកនៅតាមមុខផ្ទះ ដើម្បីភ្នាក់ងារចុះប្រមូលតាមពេលវេលា និងកាលបរិច្ឆេទកំណត់។ សូមអរគុណចំពោះកិច្ចសហការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
================
#ថ្ងៃត្រង់/ព្រហស្បតិ៍/១១/កញ្ញា/២០២៥ មណ្ឌលកីឡដ្ឋានខេត្តស្ទឹងត្រែង
================
🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶 ៕
ដោយ ៖ សិលា