ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សា (កាប់ឱ្យមានរបួសស្នាម) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ នាង ដេវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
...
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ