ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការចាញ់ឈ្នះក្នុងកីឡាមុជទឹកគឺថាក់ស៊ិន មិនមែនទាហ៊ានសៀមទេ = ទាហ៊ានសៀមមិនចង់ឈប់ប្រយុទ្ធទេតែត្រូវតែឈប់ព្រោះរដ្ឋាភិបាលសៀមឯកភាពក្នុងកិច្ចប្រជុំGBCរួចហើយនិងមានការតាមឃ្លាំមើលពីអន្តរជាតិផង?
២- រឿងទីម័រមានឧក្រឹដ្ឋកម្មឆបោកឆ្លងដែនជារឿងរបស់ទីម័រ = មិនមានពាក់ព័ន្ធអីនឹងកម្ពុជាទេ។
៣- សហរដ្ឋអាមេរិកនិងអឺរ៉ុបចាប់អារម្មណ៍លើឧក្រឹដ្ឋកម្មឆបោកឆ្លងដែននៅគ្រប់ទីកន្លែងលើពិភពលោក = មិនមែនដៅលើប្រទេសណាមួយទេ។
៤- កន្លងទៅថ្មីៗនេះអង្គការសហប្រជាជាតិបានបង្ហាញពីហានីភ័យនៃមជ្ឈមណ្ឌលឧក្រឹដ្ឋកម្មឆបោកឆ្លងដែននៅប្រទេសសៀម = កម្ពុជាមិនមែនជាមជ្ឈមណ្ឌលហានីភ័យទេ។
៥- កិច្ចប្រជុំGBC សម្រេចដោយរួមគ្នាបង្ក្រាបឧក្រឹដ្ឋកម្មឆបោកឆ្លងដែនតាមព្រំដែន = ខាងភាគីសៀមជាអ្នកលើកបញ្ហានេះឡើង។
៦- កងទ័ពសៀមបើកច្រកព្រំដែនឬមិនបើកជារឿងផ្ទៃក្នុងរបស់សៀម = ចង់បិទរហូតឬបើកជារឿងសៀមតើបិទដង្ហើមបានកម្រឹតណា?
៧- ថាក់ស៊ិនបានឈ្លក់ទឹកថប់ដង្ហើមហើយ = រឿងរវាងកម្ពុជានិងសៀមអាស្រ័យលើរដ្ឋាភិបាលនឹងរដ្ឋាភិបាលប្រទេសទាំង២ជាអ្នកដោះស្រាយក្រោមក្រសែភ្នែករបស់អន្តរជាតិ។
៨- ការនិយាយរបស់អាទាស់អត់បានការអីទេ = អ្វីៗស៊ីសងលើរដ្ឋាភិបាលប្រទេសទាំង២ជាអ្នកដោះស្រាយ។
៩- រង់ចាំតែ១សប្តាហ៍ទៅ១ខែទៀត = នឹងឃើញលទ្ធផលជាក់ស្តែងខ្លះៗហើយ សឹមវាយតម្លៃតាមក្រោយ។
១០- ការផ្សាយរបស់កាសែតសៀមថាអាណាខេត្តសៀមជាប់ព្រំដែនខ្មែរនឹងដួលរលំ = បើសត្រូវអន្តរាយហើយតើមិនឲ្យខ្មែរសប្បាយម៉េចទៅ? ៕
ដោយ ៖ សិលា