សមត្ថកិច្ចស្រាវជ្រាវបង្រ្កាបករណីកំហែងយកនិង​លួចទូរស័​ព្ព្ទដៃ២គ្រឿងឃាត់ខ្លួនបក្ខពួក៥-៦នាក់​ ដែលរួមប្រព្រឹត្ដ​២ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ក្រោមការដឹកនាំប​ញ្ជាពីឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ និងការចង្អុល​ណែ​នាំពីជំនាញ​ព្រ​ហ្មទណ្ឌ​ លោកវរសេ​នីយ៍ឯក​ ចន​ សុភីត​ អធិការនគរ​បាលស្រុកបសេដ្ឋ​ បានដឹកនាំកំលាំងផ្នែកព្រហ្មទណ្ឌ​ ចុះពិនិត្យនិងស្រាវជ្រាវ​លេីករណីជនសង្ស័យមួ​យ​ក្រុ​ម​ជិះម៉ូ​តូ០២គ្រឿងម៉ាកហុង​ដា​C125ពណ៌​ខ្មៅដែលបានកំហែង​យកដោយហិង្សាលេីជនរងគ្រោះព្រោះ​តែទូរ​ស័ព្ទដៃ១គ្រឿងម៉ាក​ VIVO Y3​3​S ពណ៌ខ្មៅ​ ពីជនរងគ្រោះឈ្មោះ​ ហ៊ុន សារុន ភេទប្រុស អា​យុ៧១ឆ្នាំ នៅចំ​ណុចតូបលក់អីវ៉ាន់ស្ថិតក្នុងភូមិរការធំ ឃុំកាត់ភ្លុកស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបក្ខពួកជ​ន សង្ស័​យបា​នប្រតាយ​ប្រត​ប់វាយទៅលើជ​នរ​ងគ្រោះ​បណ្តា​ល​ឲ្យរងរបួស ត្រ​ង់ចំ​ភ្នែកខាងឆ្វេង​ស្មា​រ​ខាងឆ្វេង​ និងជើងខាងឆ្វេងដាច់រលា​ត់រងរបួសធ្វើឲ្យឈឺ​ចុកចាប់ពេញខ្លួន​ប្រា​ណ​ កា​ល​ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ​២​០​២៥ ដោយ​ជ​ន​រងគ្រោះនៅតែឯង​ ក្រោយធ្វេីសកម្មភាពបានសម្រេចក្រមជនសង្ស័យបា​នជិះម៉ូតូគេចខ្លួន។

ដោយមានព័ត៌មាន​ និងតម្រុយជាក់​លាក់អំពីទម្រង់នៃសកម្មភាពខាងលេី​កំលាំងជំនាញបានឈានទៅធ្វេីកា​រ កំ​ណត់មុខ​សញ្ញាបក្ខពួកនិងឃាត់ខ្លួនក្រុមជ​ន​សង្ស័​យ​បាន​៥នាក់គេច​ខ្លួន១នាក់​ ៖​១-ឈ្មោះ យ៉ុង ថាវី ភេ​ទប្រុស អា​យុ​២៦ឆ្នាំ,២-ឈ្មោះ​ម៉ៅ ថេត​ ភេ​ទ​ប្រុស អា​យុ ១១៧ឆ្នាំ,៣-ឈ្មោះ ហៀ​ង ឆៃ ភេទប្រុស អាយុ​១៧​ឆ្នាំ , ៤-ឈ្មោះ គួន សីហា ភេទប្រុស អាយុ១៥ឆ្នាំ​,៥-ឈ្មោះ នួន ណារិន ភេទប្រុស អអាយុ១៦ឆ្នាំនិង៦-ឈ្មោះ ស​.ដ.វ.​ ប្រុស​ (គេចខ្លួន​)។

ក្រោយប្រតិបត្ដិការស្រាវជ្រាវបង្រ្កា​បមុខស​ញ្ញាសង្ស័​យទាំង៥​នាក់​ សម​ត្ថកិច្ចរកឃេីញថា​ ចំណោមមុខស​ញ្ញាទាំង​៦នាក់នេះគឺធ្លាប់បានប្រព្រឹត្ដករ​ណីលួចទូរស័ព្ទដៃ​ ម៉ាក op​po ពណ៌ផ្ទៃមេឃ កាលពីថ្ងៃទី១០​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ នៅចំណុចផ្ទះជន​រង​គ្រោះ​ឈ្មោះ​ សៀង រ៉ា ភេទប្រុស អា​យុ​៤​២​ឆ្នាំ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់​ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោ​យ​មិនស្គាល់អត្តសញ្ញាណជនស​ង្ស័​យ​ ។

...

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន​ម៉ូតូ​សេ១២៥​ចំនួ​ន ១គ្រឿង និងទូរស័ព្ទដៃ​២គ្រឿង​ ជារបស់ជនរងគ្រោះទាំង២គ្រឿ​ង។ ផ្អែកតាមភស្ដុតាងនិងចម្លេីយ​ជន សង្ស័យ​ សមត្ថកិច្ចបានប​ញ្ជូនខ្លួនមុខសញ្ញាទាំង៥នាក់និងវត្ថុតា​ងមកកា់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បីបំ​ពេ​ញនីតិវិធី​ កសាងសំណុំរឿងបញ្ជូនទៅ​ការិយាល័យព្រហ្មទ​ណ្ឌខេត្ដ​ ចំណាត់ការតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print