ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាពីឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកំលាំងផ្នែកព្រហ្មទណ្ឌ ចុះពិនិត្យនិងស្រាវជ្រាវលេីករណីជនសង្ស័យមួយក្រុមជិះម៉ូតូ០២គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅដែលបានកំហែងយកដោយហិង្សាលេីជនរងគ្រោះព្រោះតែទូរស័ព្ទដៃ១គ្រឿងម៉ាក VIVO Y33S ពណ៌ខ្មៅ ពីជនរងគ្រោះឈ្មោះ ហ៊ុន សារុន ភេទប្រុស អាយុ៧១ឆ្នាំ នៅចំណុចតូបលក់អីវ៉ាន់ស្ថិតក្នុងភូមិរការធំ ឃុំកាត់ភ្លុកស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបក្ខពួកជន សង្ស័យបានប្រតាយប្រតប់វាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ត្រង់ចំភ្នែកខាងឆ្វេងស្មារខាងឆ្វេង និងជើងខាងឆ្វេងដាច់រលាត់រងរបួសធ្វើឲ្យឈឺចុកចាប់ពេញខ្លួនប្រាណ កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយជនរងគ្រោះនៅតែឯង ក្រោយធ្វេីសកម្មភាពបានសម្រេចក្រមជនសង្ស័យបានជិះម៉ូតូគេចខ្លួន។
ដោយមានព័ត៌មាន និងតម្រុយជាក់លាក់អំពីទម្រង់នៃសកម្មភាពខាងលេីកំលាំងជំនាញបានឈានទៅធ្វេីការ កំណត់មុខសញ្ញាបក្ខពួកនិងឃាត់ខ្លួនក្រុមជនសង្ស័យបាន៥នាក់គេចខ្លួន១នាក់ ៖១-ឈ្មោះ យ៉ុង ថាវី ភេទប្រុស អាយុ២៦ឆ្នាំ,២-ឈ្មោះម៉ៅ ថេត ភេទប្រុស អាយុ ១១៧ឆ្នាំ,៣-ឈ្មោះ ហៀង ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ , ៤-ឈ្មោះ គួន សីហា ភេទប្រុស អាយុ១៥ឆ្នាំ,៥-ឈ្មោះ នួន ណារិន ភេទប្រុស អអាយុ១៦ឆ្នាំនិង៦-ឈ្មោះ ស.ដ.វ. ប្រុស (គេចខ្លួន)។
ក្រោយប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបមុខសញ្ញាសង្ស័យទាំង៥នាក់ សមត្ថកិច្ចរកឃេីញថា ចំណោមមុខសញ្ញាទាំង៦នាក់នេះគឺធ្លាប់បានប្រព្រឹត្ដករណីលួចទូរស័ព្ទដៃ ម៉ាក oppo ពណ៌ផ្ទៃមេឃ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ សៀង រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនស្គាល់អត្តសញ្ញាណជនសង្ស័យ ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម៉ូតូសេ១២៥ចំនួន ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ជារបស់ជនរងគ្រោះទាំង២គ្រឿង។ ផ្អែកតាមភស្ដុតាងនិងចម្លេីយជន សង្ស័យ សមត្ថកិច្ចបានបញ្ជូនខ្លួនមុខសញ្ញាទាំង៥នាក់និងវត្ថុតាងមកកា់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បីបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចំណាត់ការតាមច្បាប់៕