កីឡាករវាយកូនបាល់កំពូលលំដាប់ពិភពលោកទាំងពីរ Carlos Alcaraz និង Jannik Sinner មិនត្រឹមតែប្រយុទ្ធគ្នានៅលើទីលានក្នុងអំឡុងពេល US Open ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជែងគ្នារឿងស្នេហាជាមួយនឹងតារាម៉ូដែលជាមួយគ្នាទៀត។
អ្នកទាំងពីរបានឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Grand Slam ជាលើកទីបីជាប់គ្នាកាលពីសប្តាហ៍មុន ខណៈដែលពួកគេបានប៉ះគ្នានៅ Flushing Meadows ដែលបានក្លាយជារឿងដ៏អស្ចារ្យមួយទៀតរវាងកីឡាករដ៏ឆ្នើមទាំងពីរនៃកីឡានេះ។
កីឡាករ Alcaraz វ័យ 22 ឆ្នាំបានយកឈ្នះ Sinner បួនសោតគឺក្នុងលទ្ធផល 6-2, 3-6, 6-1, 6-4 ហើយប្រជែងបានចំណាត់ថ្នាក់លេខ 1 ពិភពលោកនៅក្នុងដំណើរការនេះ។ វាគឺជាជើងឯក Grand Slam លើកទីប្រាំមួយរបស់គាត់ និងជាលើកទីពីរនៅទីក្រុងញូវយ៉ក ហើយគាត់បានឈ្នះរង្វាន់ដ៏ធំចំនួនទឹកប្រាក់ប្រាំលានដុល្លារផងដែរ។
វាគឺជាការប្រកួត Grand Slam វគ្គផ្តាច់ព្រ័ត្រជាលើកទី 3 ដែលទាំង Alcaraz និង Sinner បានប្រកួតប្រជែងជាប់ៗគ្នា បន្ទាប់ពីកីឡាករអេស្ប៉ាញAlcarazបានត្រលប់មកវិញជាប្រវត្តិសាស្ត្រដើម្បីឈ្នះ French Open ក្នុងខែឧសភា ខណៈដែល Sinner បានឈ្នះពាន Wimbledon ក្នុងខែកក្កដា។
បន្ទាប់ពីទទួលបានជ័យជំនះ តារាវាយកូនបាល់Alcarazកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល Brooks Nader ដែលនាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Sinner ។
ទំព័របណ្ដាញសង្គមមួយឈ្មោះ Six ឱ្យដឹងថា នាងNader បានបង្កើតភ្លើងស្នេហ៍ជាមួយបុរសទាំងពីរនាក់ ក្នុងពេលតែមួយក្រោយចប់កម្មវិធីពានរង្វាន់US Open ។
មជ្ឈដ្ឋានខាងកីឡាករ Alcaraz បានបដិសេធទំនាក់ទំនងស្នេហារវាងគាត់ និង Nader បន្ទាប់ពីពាក្យចចាមអារ៉ាមបានចាប់ផ្តើមរីករាលដាលកាន់តែខ្លាំង។ ប៉ុន្តែនាងGrace Ann ដែលជាបងប្អូនស្រីរបស់តារាម៉ូដែលNader បាននិយាយថាពាក្យចចាមអារ៉ាមនេះជាការពិត។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ Alcaraz ត្រូវបានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយតារាវាយកូនបាល់អង់គ្លេស Emma Raducanu ជាមួយនឹងភាពជាដៃគូរបស់ពួកគេនៅក្នុងការប្រកួត US Open កាលពីខែមុន ដែលជំរុញឱ្យមានពាក្យចចាមអារ៉ាមទាំងនោះកាន់តែខ្លាំង។ នៅពេលដែលត្រូវបានសាកសួរលើពាក្យចចាមអារ៉ាមកាលពីខែមិថុនា Raducanu ញញឹមដោយនិយាយថាពួកគេគ្រាន់តែជាមិត្តល្អនឹងគ្នាប៉ុណ្ណោះ។