តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ប្រកាសបដិសេធចំពោះការចោទប្រកាន់ គ្មានមូលដ្ឋាន និងភស្តុតាង ពីភាគីម្ខាងទៀត ហើយករណីនេះ តុលាការក៏បានចេញដីកាសម្រេចលើកលែងចោទប្រកាន់រួចហើយដែរ

ចែករំលែក៖

ភ្នំពេញ៖ តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ប្រកាសបដិសេធចំពោះការចោទប្រកាន់ គ្មានមូលដ្ឋាន និងភស្តុតាង ហើយករណីនេះ តុលាការក៏បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ រួចហើយដែរ។ ចំពោះមូលហេតុមួយចំនួន ដែលធ្វើអោយកើតមាន ការប្តឹងផ្តល់នេះឡើង ដោយសារតែម្ចាស់ភាគហ៊ុន ជាជនជាតិចិន គឺមិនដែលបង្ហាញខ្លួន ក្នុងដំណើរការប្រកបអាជីវកម្ម ជាមួយដៃគូរសហការនោះទេ។ រីឯការរាប់រង លើការចំណាយ ផ្សេងៗ គឺខាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ជាអ្នកទទួលរងទាំងស្រុង។

តំណាងក្រុមហ៊ុន បានឱ្យដឹងទៀតថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ភាគី ក្រុមហ៊ុន អេស៊ីប្រ៊ីជ អ៊ុនធើណេតសិនណល ត្រេដខឹង ទូ អិលធីឌី (Asiabridge International Trading Co.,Ltd) តំណាងដោយឈ្មោះ CHENG YUEFENG ដែលជាដៃគូរសហការ បានជួបពិភាក្សាគ្នា និងបានសម្រេចផ្ទេរ ភាគហ៊ុន ដែលមានចំនួន៤៩% មកអោយ ក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ដោយសារមិនមានពេលគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងនោះទេ និងបានផ្តិតមេដៃ នៅចំពោះមុខមេធាវីថែមទៀតផង។ ប៉ុន្តែក្រោយមក ភាគី ក្រុមហ៊ុន អេស៊ីប្រ៊ីជ អ៊ុនធើណេតសិនណល ត្រេដខឹង ទូ អិលធីឌី (Asiabridge International Trading Co.,Ltd) តំណាងដោយឈ្មោះ CHENG YUEFENG ក៏បានប្រែក្រឡះ បានដាក់ពាក្យប្តឹង តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ឡើងដល់តុលាការ ដោយចោទថា បានក្លែងបន្លំឯកសារទៅវិញ។

ដោយសារតែមានការស៊ើបអង្កេតយ៉ាងដិតដល់ និងយកចិត្តទុកដាក់បំផុត ពីដំណើររឿងច្បាស់លាស់រួចមក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សុខុម សុជាតា បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ ចំពោះតំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប លើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣២ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ការលើកលែង ការចោទប្រកាន់នេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កន្លងមក រួចរាល់ហើយផងដែរ៕ដោយ​៖តារា​

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print