បុរស២នាក់ស្លាប់បន្ទាប់ពីត្រូវរថយន្ដបែនដឹកដីបើកបុកខណៈកំពុងជិះម៉ូតូឌុបគ្នានៅលើផ្លូវជាតិលេខ១

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរស២នាក់ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវរថយន្ដបែបដឹកដីបើកបុកពេញមួយទំហឹង ខណៈជនរងគ្រោះទាំង២នាក់កំពុងជិះម៉ូតូឌុបគ្នានៅលើកំណាត់ផ្លូវជាតិលេខ១ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៥៦-៥៧ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

រថយន្ដបង្កជាប្រភេទរថយន្ដធុនធំបែនដឹកដីម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-1546 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ក្រោយពីបុកម៉ូតូបណ្ដាលឲ្យមានមនុស្សស្លាប់បានរត់គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះឈ្មោះ មាន ជា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) មានទីលំនៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខព្រៃវែង 1D-5321 ។ ជនរងគ្រោះម្នាក់ទៀតឈ្មោះ អ៊ី ដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ជារួមដំណើរស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិតាហ៊ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដបែនដឹកដីបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីអ្នកលឿងឆ្ពោះទៅរាជធានីភ្នំពេញ ដោយល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកម៉ូតូជនរងគ្រោះដែលបើកបរបញ្រ្ចាស់ទិសគ្នាពេញទំហឹងលាន់ឮដូចរន្ទះ បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់ជីវិតនៅកន្លែងកើតហេតុ ម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ដោយឡែកអ្នកបើកបររថយន្ដបង្កបានគេចខ្លួនបាត់ស្រមោល ។

មន្រ្ដីនគរបាលស្រុកលើកដែក បានបញ្ជាក់ថា ជនរងគ្រោះដែលរងរបួសធ្ងន់បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នអ្នកស្លាប់ទាំង២នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែក ប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីចាត់ការតាមនីតិវិធី ៕

9 1 2 3 4 5 6 7 8

ដោយ៖ ស្អាងជ័យ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print