សង្ស័យត្រូវរ៉ូវគ្នាលើកទី១បានសម្រេចដល់លើកទី២ប្អូនទាន់ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្មករចាំចម្ការស្រីប្រុសស្នាក់នៅជាមួយត្រូវបានគេសង្ស័យត្រូវរ៉ូវគ្នាបានរួមភេទជាមួយគ្នាបានសម្រេចមួយលើក លុះដល់លើកទី២ត្រូវបានបែកការប្ដឹងកម្លាំងអាវុធហត្ថឃាត់ចាប់ខ្លួន។

ករណីនេះកើតឡើងកាលវេលាម៉ោ៨ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចកម្ពោធព្រៃលេខ(៨៤៤២៩-៧៧០៥៩) ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចក្រុងពោធិ៍សាត់ឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ឈ្មោះ ប៉េង រិទ្ធ ហៅមាំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ-ឃុំគាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (មកស្នាក់នៅចំណុចកើតហេតុ)។  រីឯនារីជនរងគ្រោះឈ្មោះ ដ ណ រ អាយុ ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ (មកស្នាក់នៅចំណុចកើតហេតុជាមួយគ្នា)។

ប្រភពបន្តថា តាមការស្រាវជ្រាវក្រោយកើតហេតុនិងចម្លើយសារភាពរបស់ជនសង្ស័យឃើញថា ជនសង្ស័យនិងជនរងគ្រោះកាលពីយប់ថ្ងៃទី០១ ខែកញ្ញា ថ្មីៗនេះ ពួកគេរួមភេទបានសម្រេចមួយលើករួចមកហើយ លុះនៅពេលវេលាខាងលើពួកគេបានបើកយុទ្ធនាការលើកទី២ ប៉ុន្តែមិនបានសម្រេច ក៏ត្រូវបានប្អូនស្រីជនរងគ្រោះមកទាន់ទើបបែកធ្លាយរឿងរាវនេះតែម្តងទៅ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យឃាត់ចាប់ខ្លួននៅមូលដ្ឋានសមត្ថកិច្ចក្រុងពោធិ៍សាត់ ហើយកំពុងបំពេញនីតិវិធីដើម្បីបញ្ជូនខ្លួនចាត់ការបន្ត ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីធ្វើការពិនិត្យលើករណីនេះ៕

1 2

ដោយ៖ ប៉ឹម ពិន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print