សាហាវមែន គប់កញ្ចក់រថយន្ត ហេី​យ​ពេលម្ចាស់ចុះមកសួរនាំក៏វាយបន្ថែម​ទៀត​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ​ជនម្នាក់មិនមែនមានវិបត្ដិអីទេ តែសាហាវហួស​ ដោយបានយកដែកជ្រុងមួយកំណាត់ គប់ទៅលេី​រថយន្ដអ្នកដំណេីរ​ ចំកញ្ចក់ផ្នែកខាងមុខ​ កាលពីវេលាម៉ោង២២:០០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥

ដែ​លមានម្ចាស់រថយន្ដឈ្មោះ ផាត់ ម៉ង់តារា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមករាយការណ៍ជូន​ សមត្ថកិច្ច​ និងដាក់ពាក្យបណ្តឹងលើឈ្មោះ កន សាវ័រ ភេទប្រុស អាយុ​៣៤ឆ្នាំ នៅភូមិពងទឹក ឃុំវល្លិ៍សរ ស្រុ​កសំរោងទង​ ខេត្ដកំពង់ស្ពឺ។

តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេ​នីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបា​លស្រុកសំរោងទង​ បានឲ្យដឹងថា​ ករ​ណីគប់កញ្ចក់រថយន្តម្ចាស់រថយន្ដបា​នបើករថយន្ត១ គ្រឿងម៉ាកលុចស៊ីស​RX330ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ​០៧.២-៥៥៥៦ ពីរ​នាក់ប្រពន្ធឈ្មោះ មាស សុភត្រ្តា អាយុ៣៣ឆ្នាំ ចេញពីផ្ទះទៅភ្នំពេញតាមបណ្ដោយផ្លូវ ជាតិ​លេខ៤ ពីលិចទៅកើត លុះមកដល់គីឡូម៉ែត្រ​៤១-​៤២ ស្ថិតក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រាប់តែមានហេតុការ​ណ៍ភ្ញាក់ផ្អេី​ល​ និងការភ័យរន្ធត់កេីតឡេី​ងមានបុរសម្នាក់ឈ្មោះ កន​ វ័រ ​ជិះកង់​១​គ្រឿ​ង ធ្វេីដំណេីរពីកើត​ទៅ​លិច​បញ្រ្ចាសទិសគ្នា​ បានយកដែកជ្រុងគប់មកលេីរថយន្ដត្រូវកញ្ចក់រថ​យន្ដផ្ទាំងមុខផ្នែកខាងស្តាំ​ បណ្ដាល ឲ្យបែកប្រេះស្រាំ​ ។

ឃេីញហេតុការណ៍នេះម្ចាស់រថយន្តបានឈប់ចុះទៅសួរនាំរកខុសត្រូវ​ស្រាប់តែឈ្មោះ​ខាងលេី​បានវាយមកលេីម្ចាស់រថយន្ដ​ បណ្ដាលអោយរងរបួសចំផ្ទៃមុខនិងចំក្បាល។

ក្រោយហេតុការណ៍ខាងលេី បានអ្នកដំណេីរនាំគ្នាចុះជួយអន្ដរាគមន៍​ឃាត់និងប្រគល់ជូនមកសមត្ថកិច្ចមូ​លដ្ឋាន​រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរបំពេញនី​តិ​​វិធី​ ព្រមទាំងដកហូតបានដែកជ្រុ​ង​មួយកំណាត់គប់កញ្ចក់រថយន្ត និងក​ង់១គ្រឿង​។ នៅ ចំពោះមុខជនបង្កបានឆ្លេីយសារ​ភាពថាពិតជាបានប្រព្រឹត្ដ​សកម្មភាពខាងលេីប្រាកដមែន។

...

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿ​ង​ ដេីម្បីចំណាត់ការតាមនីតិវិធី​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print