ខេត្តកំពង់ស្ពឺ៖ ជនម្នាក់មិនមែនមានវិបត្ដិអីទេ តែសាហាវហួស ដោយបានយកដែកជ្រុងមួយកំណាត់ គប់ទៅលេីរថយន្ដអ្នកដំណេីរ ចំកញ្ចក់ផ្នែកខាងមុខ កាលពីវេលាម៉ោង២២:០០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ដែលមានម្ចាស់រថយន្ដឈ្មោះ ផាត់ ម៉ង់តារា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមករាយការណ៍ជូន សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងលើឈ្មោះ កន សាវ័រ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិពងទឹក ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ករណីគប់កញ្ចក់រថយន្តម្ចាស់រថយន្ដបានបើករថយន្ត១ គ្រឿងម៉ាកលុចស៊ីសRX330ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ០៧.២-៥៥៥៦ ពីរនាក់ប្រពន្ធឈ្មោះ មាស សុភត្រ្តា អាយុ៣៣ឆ្នាំ ចេញពីផ្ទះទៅភ្នំពេញតាមបណ្ដោយផ្លូវ ជាតិលេខ៤ ពីលិចទៅកើត លុះមកដល់គីឡូម៉ែត្រ៤១-៤២ ស្ថិតក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អេីល និងការភ័យរន្ធត់កេីតឡេីងមានបុរសម្នាក់ឈ្មោះ កន វ័រ ជិះកង់១គ្រឿង ធ្វេីដំណេីរពីកើតទៅលិចបញ្រ្ចាសទិសគ្នា បានយកដែកជ្រុងគប់មកលេីរថយន្ដត្រូវកញ្ចក់រថយន្ដផ្ទាំងមុខផ្នែកខាងស្តាំ បណ្ដាល ឲ្យបែកប្រេះស្រាំ ។
ឃេីញហេតុការណ៍នេះម្ចាស់រថយន្តបានឈប់ចុះទៅសួរនាំរកខុសត្រូវស្រាប់តែឈ្មោះខាងលេីបានវាយមកលេីម្ចាស់រថយន្ដ បណ្ដាលអោយរងរបួសចំផ្ទៃមុខនិងចំក្បាល។
ក្រោយហេតុការណ៍ខាងលេី បានអ្នកដំណេីរនាំគ្នាចុះជួយអន្ដរាគមន៍ឃាត់និងប្រគល់ជូនមកសមត្ថកិច្ចមូលដ្ឋានរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរបំពេញនីតិវិធី ព្រមទាំងដកហូតបានដែកជ្រុងមួយកំណាត់គប់កញ្ចក់រថយន្ត និងកង់១គ្រឿង។ នៅ ចំពោះមុខជនបង្កបានឆ្លេីយសារភាពថាពិតជាបានប្រព្រឹត្ដសកម្មភាពខាងលេីប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង ដេីម្បីចំណាត់ការតាមនីតិវិធី ៕