ក្រុមគ្រួសារកងទ័ពដែលថៃចាប់ខ្លួនក្រោយបទឈប់បាញ់ បានមកបួងសួងសុំសេចក្តីសុខជូនដល់ពួកគាត់ នៅព្រះអង្គចេកព្រះអង្គចម

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រុមគ្រួសារកងទ័ពដែលថៃចាប់ខ្លួនក្រោយបទឈប់បាញ់ បានមកបួងសួងសុំសេចក្តីសុខជូនដល់ពួកគាត់ នៅព្រះអង្គចេកព្រះអង្គចម និងទទួលអំណោយពីក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម

បើតាមរដ្ឋបាលខេត្តសៀមរាបនាថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តសៀមរាប និងជាសមាជិកក្រ្មមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម បានសម្របសម្រួលដល់ក្រុមគ្រួសារនៃកងទ័ពខ្មែរដែលត្រូវបានចាប់ខ្លួនដោយភាគីថៃ បានចូលប្រារព្ធពិធីបួងសួងនៅទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំសេចក្ដីសុខសប្បាយ និងសុវត្ថិភាពសម្រាប់ពួកគាត់ ក៏ដូចជាឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

បន្ទាប់ពីអុជធូបបួងសួងរួច ក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម (Good Time) ដែលជាសប្បុរសជនរស់នៅរាជធានីភ្នំពេញបានប្រគល់អំណោយក្រុមគ្រួសារវីរកងទ័ពដែលភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ផងដែរ៕

...

ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print