ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការរៀបចំតំបន់អង្គរឲ្យទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ = មិនមែនផ្លាស់ប្តូរលំនៅដ្ឋានប្រជាជនហើយថ្នាក់ដឹកនាំកម្ពុជាយកមកកាន់កាប់ដោយខ្លួនឯងឯណា?
២- មកដល់ពេលឥឡូវនេះតើតំបន់រុនតាឯកយ៉ាងម៉េចទៅហើយ = ហើយតំបន់អង្គរទៅជាយ៉ាងណាដែលប្រជាជនខ្មែររស់នៅតំបន់នោះប្រែប្រួលយ៉ាងណាហើយ?
៣- ដល់ពេលអ្វីៗបានរៀបចំនិងរៀបរយរួចស្រេចបាច់ហើយតំបន់រុនតាឯកបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏គួរឲ្យចង់រស់នៅ = ឥឡូវក្រុមឧទ្ទាមក្រៅច្បាប់លែងនិយាយអាក្រក់ទៀតហើយ។
៤- ព្រោះក្រោយការកសាងអភិវឌ្ឍន៍តំបន់រុនតាឯកបានក្លាយជាទីប្រជុំជនដ៏មានសក្តានុពល = ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមគាំងសំដីនិយាយលែងចេញហើយ។
៥- នរណាក៏ដឹងដែរថាអាតាំងសារ៉ាដាគឺជាឆ្កែបម្រើឌើខាបូឌីយ៉ាដេលី អាគឹម សុកជាក្រុមឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក តាសុខជាមនុស្សមានគំនុំបុគ្គលជាមួយមេដឹកនាំកម្ពុជា = តើកម្មវិធីសន្ទនាតាមវិទ្យុប្រតិកិរិយាមានរឿងអីនិយាយល្អពីថ្នាក់ដឹកនាំកម្ពុជា?
៦- អាទាស់ថាប្រជាជនកម្ពុជាយកចោរធ្វើជាម្ចាស់? = មេដឹកនាំកម្ពុជាកើតចេញពីឆន្ទៈប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ក្រោមការត្រួតពិនិត្យពីអន្តរជាតិ?
៧- បើថាថ្នាក់ដឹកនាំកម្ពុជាជាចោរ = មានតែអ្នកលាបព័ណ៌នោះទេដែលជាចោររត់ចោលស្រុក។
៨- មិនដែលមានមេដឹកនាំជាចោរណាដែលអាចកាន់អំណាចបានរាប់សិបឆ្នាំទេ = មានតែអាអ្នកដឹកនាំមានគុណសម្បត្តិទេដែលប្រជាជនគាំទ្រហើយគាំទ្រទៀត។
៩- តែចំពោះមេដឹកនាំចោលម្សៀត = គ្មានការគាំទ្រពីប្រជាជនទេ។
១០- ភូមិជោគជ័យនិងភូមិណងចាន់នៅតែជាភូមិរបស់កម្ពុជា = ចំពោះសៀមដែលយកលួសបន្លានិងកង់ឡានមករាំងយកក៏ជារឿងសៀមធ្វើខុសច្បាប់ អញ្ចឹងបានជារាជរដ្ឋាភិបាលនាំយកក្រុមសង្កេតការណ៍របស់អាស៊ានទៅពិនិត្យឲ្យឃើញច្បាស់ពីអំពើរំលោភអធិបតេយ្យភាពកម្ពុជាពីភាគីសៀម ៕
ដោយ ៖ សិលា