កូរ៉េខាងត្បូងដាក់កំហិតលើអ្នកទិញផ្ទះបរទេស ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃអចលនទ្រព្យ

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវការរឹតបន្តឹងថ្មីមួយលើការទិញអចលនៈទ្រព្យរបស់ជនបរទេស ដែលផ្តោតសំខាន់ទៅលើអ្នកវិនិយោគមកពីប្រទេសចិនដីគោក និងហុងកុង ក្នុងគោលបំណងដើម្បីកុំឱ្យទីផ្សារលំនៅដ្ឋានឡើងថ្លៃកាន់ខ្លាំង។

សារព័ត៌មាន South China Morning Post បានរាយការណ៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលបំណងធ្វើឱ្យទីផ្សារលំនៅឋានដែលកំពុងកើនឡើងខ្លាំង ជាពិសេសនៅក្នុងទីក្រុងសេអ៊ូល និងទីក្រុងជិតខាងរបស់ខ្លួន ដែលជាកន្លែងមានការទិញអចលនទ្រព្យដោយជនបរទេសបាននិងកំពុងជំរុញឱ្យអចលនទ្រព្យតម្លៃកណ្តាល និងកម្រិតខ្ពស់របស់ទីផ្សារកើនឡើងកប់ពពក។

យោងតាមសារព័ត៌មាន Chosun Daily គិតត្រឹមខែឧសភា អ្នកទិញមកពីប្រទេសចិនដីគោក និងហុងកុងបានទិញអចលនទ្រព្យចំនួន 96,955 នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនឡើង 78.5% ពីឆ្នាំ 2020។ អចលនទ្រព្យទាំងនេះរួមមានលំនៅដ្ឋាន អចលនទ្រព្យពាណិជ្ជកម្ម និងដី។

ការរឹតបន្តឹងថ្មីដែលបានចូលជាធរមានកាលពីខែមុន គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរំពឹងទុកនៅក្នុងទីផ្សារលំនៅដ្ឋាន ដែលបានក្លាយជាបញ្ហានយោបាយសម្រាប់ប្រធានាធិបតី Lee Jae-myung ខណៈដែលលោកបានសន្យាថានឹងបន្ធូរបន្ថយការចំណាយលើការរស់នៅនៅពេលលោកឡើងកាន់តំណែងក្នុងខែមិថុនា។ យោងតាមទិន្នន័យចងក្រងដោយឈ្មួញកណ្តាលអចលនទ្រព្យ Juwai IQI បានឱ្យដឹងថា មុនពេលគោលនយោបាយនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ប្រទេសកូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់ជាទិសដៅពេញនិយមបំផុតទីប្រាំបួនសម្រាប់អ្នកវិនិយោគអចលនទ្រព្យចិន។

លោក JoAnn Hong នាយកជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងប្រឹក្សានៅ Savills Korea បាននិយាយថា “អ្នកទិញបរទេសមានចំនួនប្រហែល 20% នៃប្រតិបត្តិការលំនៅដ្ឋាននៅក្នុងផ្នែកផ្ទះកម្រិតមធ្យម និងខ្ពស់ ជាពិសេសនៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ដែលរួមមានខេត្ត Incheon និងខេត្ត Gyeonggi ។ ចាប់តាំងពីឆ្នាំ 2022 អ្នកទិញបរទេសមានសកម្មភាពជាពិសេសក្នុងការទិញផ្ទះលំដាប់ខ្ពស់នៅក្នុងតំបន់ទាំងនេះ។នៅចុងឆ្នាំមុន ជនបរទេសបានកាន់កាប់ផ្ទះជាង 100,000 នៅក្នុងប្រទេសកូរ៉េ ហើយជាង 56% នៃផ្ទះទាំងនោះជាកម្មសិទ្ធិរបស់ជនជាតិចិន។ ជាពិសេសនៅទីក្រុងសេអ៊ូល វាកាន់តែច្បាស់ជាងនេះទៅទៀត ប្រហែលជាអ្នកទិញបរទេស 7 នាក់ក្នុងចំណោម 10 នាក់គឺជាជនជាតិចិន”។

យោងតាមច្បាប់ថ្មី អ្នកទិញបរទេសឥឡូវនេះត្រូវតែអនុវត្តតាមច្បាប់ស្នាក់នៅ ដែលតម្រូវឱ្យពួកគេរស់នៅក្នុងអចលនទ្រព្យដែលពួកគេទិញ។ គោលនយោបាយរបស់ក្រសួងដែនដីកំណត់ឱ្យជនបរទេសទទួលបានការយល់ព្រមជាមុនដើម្បីទិញអចលនទ្រព្យ។ នៅពេលដែលបានយល់ព្រម ពួកគេត្រូវតែផ្លាស់ទីទៅក្នុងអចលនទ្រព្យក្នុងរយៈពេល 4 ខែបន្ទាប់ពីការអនុញ្ញាត ហើយស្នាក់នៅទីនោះយ៉ាងហោចណាស់ពីរឆ្នាំបន្ទាប់ពីការទិញ។ ទោះបីជាមានការផ្លាស់ប្តូរគោលនយោបាយក៏ដោយ ក៏អ្នកជំនាញមួយចំនួននៅតែមានការសង្ស័យអំពីផលប៉ះពាល់របស់វាទៅលើតម្លៃលំនៅដ្ឋាននៅក្នុងប្រទេស។ លោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Knight Frank បានចង្អុលបង្ហាញថាការទិញផ្ទះពីបរទេសមិនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃផ្ទះរបស់ប្រទេសកូរ៉េខាងត្បូង ជាពិសេសនៅទីក្រុងសេអ៊ូល។

...

ទីក្រុងសេអ៊ូលបានជាប់ចំណាត់ថ្នាក់កំពូលនៃកំណើនតម្លៃលំនៅដ្ឋានសំខាន់ៗក្នុងចំណោមទីក្រុងចំនួន 46 នៅទូទាំងពិភពលោក ជាមួយនឹងការកើនឡើងតម្លៃប្រចាំឆ្នាំ 25.2% នេះបើយោងតាមការសិក្សារបស់ Knight Frank ដែលបានចេញផ្សាយកាលពីខែមុន ដែលបង្ហាញថាតម្លៃអចលនទ្រព្យនឹងបន្តកើនឡើងនាពេលខាងមុខនេះ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print