រដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជេីញទទួលជួបជាមួយ អ្នកស្រីបណ្ឌិត​ សាង​ លី(Sang Lee)​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២៥​ បានអញ្ជេីញទទួលជួបជាមួយ អ្នកស្រីបណ្ឌិត​ សាង​ លី(Sang Lee)​ នាយិកាប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ(WWF) និងសហការី​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនៃជំនួប​ លោករដ្ឋមន្ត្រី​ បានសម្តែងការស្វាគមន៍ដល់អង្គការ WWF ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ និងភាគជាដៃគូរវាងស្ថាប័នទាំងពីរ​នូវការងារអភិរក្សជីវចម្រុះ​ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លេីការអភិរក្សសត្វផ្សោតទន្លេមេគង្គ​ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក​។

ជាទីបញ្ចប់​ លោករដ្ឋមន្ត្រី​ បានលេីកទឹកចិត្តដល់អង្គការ WWF បន្តកិច្ចសហប្រតិបត្តិការលេីការងារអភិរក្ស​នេះឱ្យកាន់តែមានលទ្ធផលផ្លែផ្កាថែមទៀត បង្កេីនទំនុកចិត្ត​ និងបុរេសកម្មជាមួយគ្នា​ ក្នុងស្មារតីសម្លេងតែមួយ​ គោលដៅតែមួយ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print