ខេត្តកែប៖ ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាពិសេសការវិវត្តប្រែប្រួលសភាពការណ៍ថ្មីៗរវាងព្រំដែនកម្ពុជា-ថៃ និងគោរពយ៉ាងម៉ឺងម៉ាត់នៅបទវិន័យលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ដើម្បីផ្សព្វផ្សាយដល់យោធិន នាព្រឹក ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កែប ។
ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅបាន ថ្លែងអំណរគុណកោតសរសើរ និងក្រើនរំលឹកដល់ នាយ-ពលទាហាន ទាំងអស់ នាឱកាសជិតភ្ជុំបិណ្ឌនៅពេលខាងមុខ។ ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ និង បានណែនាំដល់នាយ-ពលទាហាន ទាំងអស់ ត្រូវវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច និងគោរពយ៉ាងម៉ឺងម៉ាត់តាមបទវិន័យលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទជាប់ជាប្រចាំ។
ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការ បានរំលឹកដល់គ្រប់បណ្ដាកងឯកភាព ព្រមទាំងនាយ-ពលទាហានទាំងអស់ ក្រៅពីភារកិច្ចស្នូលត្រូវខិតខំយកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺន អប់រំអាកប្បកិរិយា ព្រមទាំងការងារបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាពកងទ័ព ជាពិសេសអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជាថ្នាក់លើប្រគល់ឲ្យ៕