ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអញ្ជើញទទួលជួបស្វាគមន៍លោកលេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំង

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបស្វាគមន៍លោក TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េ

កាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈដែលលោក TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំង បានដឹកនាំប្រតិភូគណៈកម្មាធិការទីក្រុងប៉េកាំងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចពិភាក្សាការងារគឺផ្តោតសំខាន់ការបង្កើននូវទំនាក់ទំនងកាន់តែរឹងមាំ និងកិច្ចសហការរដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក ជាពិសេស លើការងារកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ជួញដូរមនុស្សឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន អំពើភេរវកម្ម និងបទល្មើសឆបោកតាមអនឡាញខុសច្បាប់ ដើម្បីពង្រឹងការងារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print