ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវេទិកាថ្នាក់ក្រោមជាតិក្រោមមូលបទ “យុវជន និងការងារសមរម្យ”

ចែករំលែក៖

ភ្នំពេញ៖ លោក គួច សុមាន រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីក្នុងវេទិកាថ្នាក់ក្រោមជាតិក្រោមមូលបទ “យុវជន និងការងារសមរម្យ” នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

វេទិកាដ៏មានសារៈសំខាន់នេះ មានអ្នកចូលរួមប្រមាណ ២០០នាក់មកពីតំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់វិស័យ សង្គមស៊ីវិល និងវិស័យឯកជនដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីក្របខ័ណ្ឌការងារសមរម្យជាសកល យន្តការពង្រីកទីផ្សារការងារ ព្រមទាំងការធានា និងពង្រីកនូវប្រព័ន្ធកិច្ចគាំពារសង្គម។

ដើម្បីជំរុញការផ្សព្វផ្សាយស្តីពីក្របខ័ណ្ឌការងារសមរម្យដល់យុវជនឱ្យកាន់តែច្បាស់បន្ថែមទៀត វេទិកា ក៏បានរៀបចំការធ្វើបទបង្ហាញ និងកិច្ចពិភាក្សា លើប្រធានបទការងារសមរម្យ បច្ចុប្បន្នភាពទីផ្សារការងារ ការធានាសុវត្ថិភាពនៅកន្លែងការងារ និងតួនាទីសំខាន់របស់និយោជកក្នុងការអនុវត្តច្បាប់ការងារផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print