ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជាដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សៀមនិងខ្មែរមិនត្រូវគ្នារាប់រយឆ្នាំមកហើយ = សៀមតែងតែចង់បំផ្លាញខ្មែរ ដូចករណីសៀមយកជនភៀសខ្លួនខ្មែរសម្លាប់ចោលនៅភ្នំខ្មោចជាឧទាហរណ៍។
២- មហាជនប្រជាជនខ្មែរដ៏ច្រើនកុះករទៅមើលព្រលានយន្តហោះអន្តរជាតិតេជោ = គឺដើម្បីអបអរសាទរនឹងសមទ្ធិផលដ៍ធំសំបើមដែលខ្មែរយើងមិនធ្លាប់មានពីមុនមក។
៣- ទោះគ្មានអាហារូបករណ៍ពីសៀមក៏សិស្សនិស្សិតខ្មែរមានសាលារៀនសូត្រដែរ = មិនមែនអត់ពីសាលាសៀមកូនខ្មែរគ្មានសាលារៀនទេ។
៤- របាំឆៃយ៉ាំគឺជាសិល្បះខ្មែរមានតាំងពីបុរាណកាលមក = របាំនេះសម្តែងសម្រាប់ទទួលស្វាគមន៍ភ្ញៀវកិត្តិយសរបស់ខ្មែរ។
៥- ជនណាដែលមិនទទួលស្គាល់សិល្បៈឆៃយ៉ាំ = គឺមិនមែនខ្មែរទេ។
៦- ការបិទច្រកព្រំដែនកម្ពុជា-សៀម ធ្វើឲ្យសៀមខាតបង់ជិត៣លានដុល្លាក្នុង១ថ្ងៃ = និងនាំឲ្យទំនិញវៀតណាម និងទំនិញចិនហូរមកជំនួសទំនិញសៀម។
៧- ការបិទច្រកព្រំដែនកម្ពុជា-សៀមធ្វើឲ្យសៀមបាត់បង់ទីផ្សារយ៉ាងធំបង្គួរ = កម្ពុជាអាចមានដៃគូពាណិជ្ជកម្មជាមួយវៀតណាមនិងចិនព្រមទាំងប្រទេសនានាផ្សេងទៀត។
៨- គួរឲ្យអស់សំណើចណាស់ដែលសៀមថាកម្ពុជាលួចទិញយន្តហោះចម្បាំងមិនប្រាប់វាឲ្យដឹង = ចុះវាមានយន្តហោះចម្បាំងរាប់រយគ្រឿងវាមានដែលប្រាប់កម្ពុជាទេ?
៩- នៅពេលដែលប្រទេសលើពិភពលោកមានបញ្ហាអាក្រក់ = ពួកប្រឆាំងតែងតែយកមកប្រៀបធៀបនឹងកម្ពុជាដូចជាភូមា បង់ក្លាដែស ណេប៉ាល់ជាដើម តែកម្ពុជាមិនដូចប្រទេសទាំងនោះទេ?
១០- ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋនៅសៀមរាបទៅរស់នៅភូមិរុនតាឯក = ជាជំហ៊ានដំបូងមានបញ្ហាលំបាកមួយចំនួន តែក្រោយៗមកបន្ទាប់ពីមានការកសាងហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់ទៅបងប្អូនប្រជាពលរដ្ឋមានការសប្បាយរីករាយនឹងជីវភាពប្រែប្រួលថ្មីរបស់បងប្អូន៕
ដោយ ៖ សិលា