ខេត្តក្រចេះ ៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈបាលខេត្ត បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៨ៈ០០នាទីល្ងាច ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ៚
🙏សូមបដិសន្ធិវិញ្ញាណឯកឧត្ដម ឧត្តមសេនីយ៍ឯក បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ដោយក្តីអាឡោះអាល័យបំផុតពីយើងខ្ញុំទាំងអស់គ្នា🙏
សូមបញ្ជាក់ថា ៖ គេហដ្ឋាននៃសពស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ !
-🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶
-🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶 ៕