លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការងារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅរសៀលថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពី ការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងខេត្តព្រៃវែង ក្នុងពិធីនេះផងដែរក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង អនុប្រធានផែនទៃង៣ លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំងប្រាំពីរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ លោកប្រធានក្រុមការងារត្រួតពិនិត្យ បង្ការ និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រតំបន់ទាំងបី ពាមមន្ទា, កោះសំពៅ, ស្វាយអាង៉ោង ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យទទួលមុខព្រួញ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋានកន្លងមក ។

ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានធ្វើការ ណែនាំនិងដាក់ផែនការ លោកនាយការិយាល័យជំនាញដែលពាក់ព័ន្ធនិងលោកនាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ពិនិត្យលិខិតស្នាម ឯកសារផ្សេងៗ របស់ជនបរទេស ក៏ដូចជនជាតិខ្មែររាល់មានការចេញ-ចូលក្នុងនិងក្រៅប្រទេសឱ្យបានត្រឹមត្រូវ ព្រមទាំងបានណែនាំដល់លោកកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង១១៦ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ក្ដាប់ឲ្យបានរាល់មុខសញ្ញា ត្រៀមលក្ខណ:ប្រុងប្រយ័ត្នជានិច្ច ក្នុងការបង្ការ ទប់ស្កាត់ កុំឱ្យមានបញ្ហាបទល្មើសចោរកម្ម រឺ បាតុភាពនផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិខ្មែរ ជាដាច់ខាត ត្រូវបង្កភាពងាយស្រួល ធានាបាននូវ សន្តិសុខសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពល្អជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ជាពិសេសត្រូវកសាងអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យមានបរិស្ថានស្អាតជានិច្ចផងដែរ ៕

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទូលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕

...

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print