រថយន្ដ TOYOTA VIOS បើកល្បឿនរេចង្កូតបុករបងដីឡូតិ៍មួយកន្លែងក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ាក TOYOTA VIOS ក្នុងល្បឿងលឿនក៏រេចង្កូតបុករបងដីឡូតិ៍មួយកន្លែងបណ្ដាលអោយបាក់របងមួយដើម រថយន្ដក្រឡាប់ផ្ងារជើងទ្រមេឃ ចំណែកជនរងគ្រោះបានលូតចេញពីរថយន្ដគេចខ្លួនបានត់ស្រមោល។

ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១០និង២០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ទីតាំងស្ថិតតាមបណ្ដោយផ្លីវ ៣៦៩​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

តាមប្រភពបានអោយដឹងថាមុនពេលកើតហេតុ មានបុរសម្នាក់​បេីក​រថយន្ដ​ TOYOTA VIOS ពណ៌ស ពាក់​ផ្លាក​លេខ​ កម្ពុជា​ VAY-8898​ បេីក​ក្នុង​ល្បឿនលឿន​មិនប្រុងប្រយ័ត្នរេចង្កូត​បុក​របងដីឡូតិ៍ផ្ទះប្រជាពលរដ្ឋ​មួយ​កន្លែង​​ក្រឡាប់​ផ្ងារ​ជេីង​ទ្រមេឃខូចខាតយ៉ាងធ្ងន់ធ្ងរ បណ្ដាលអោយរបងបាក់មួយដើមរួមទាំងស័ង្កសី ។
ចំណែកម្ចាស់រថយន្ដបានលូតចេញពីរថយន្ដគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ដនៅនិងកន្លែងកើតហេតុ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print