ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- មានព័ត៌មានថាថាក់ស៊ិនមានទ្រព្យសម្បត្តិនៅកម្ពុជាដែលអាជ្ញាធរកម្ពុជានឹងបង្ការនាពេលខាងមុខ = សម្តេចតេជោបានបញ្ជាក់ថាថាក់ស៊ិន និង យិងឡាក់ មិនមានទ្រព្យសម្បត្តិនៅកម្ពុជាទេ។ ពេលស្នាក់នៅកម្ពុជា ថាក់ស៊ិន និង យ៉ិងឡាក់ ប្រើប្រាស់រថយន្តរបស់សម្តេច។
២- ធនាគារប្រើពាក្យផ្អែមនិងមានសីលធម៌សុជីវធម៌ = តែសំដីផ្អែមរបស់ធនាគារមិនធ្វើឲ្យអតិថិជនលង់ទេ?
៣- ច្រកព្រំដែនកម្ពុជា-សៀមមិនមែនចង់បើកបើក ចង់បិទបិទទេ = សម្រាប់កម្ពុជាគឺបិទជាអចិន្ត្រៃយ៍ ចង់បើកលុះត្រាតែសៀមបើកទាំងអស់គ្រប់ច្រកទើបកម្ពុជាបើក។
៤- សៀមគ្មានសិទ្ធិអីតម្រូវឲ្យកម្ពុជាដកកងទ័ពខ្លួនចេញទុកឲ្យសៀមចូលទេ = ហើយសៀមក៏គ្មានសិទ្ធិតម្រូវឲ្យកម្ពុជាធ្វើតាមខ្លួនទេ ។
៥- ភ្នំទ្រព្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា = មិនមែនដូចសៀមថានោះទេ។
៦- សៀមចោទកម្ពុជាថាបង្ហោះដ្រូនចូលទឹកដីសៀម = ដើម្បីលុបលាងកំហុសរបស់ខ្លួន។
៧- អស់រឿងនិយាយអាទាស់ប្រឌិតរឿងថ្មីទៀតដោយសំអាងថាជារឿងចចាមអារ៉ាម = ថា ថាក់ស៊ិន ឆបោកលុយជាង១៥០០លានដុល្លាទើបកើតរឿងច្បាំងគ្នារវាងកម្ពុជា-សៀមកន្លងទ?
៨- អាទាស់ចេះតែយករឿងស្រមើស្រម៉ៃមកប្រឌិតផ្សារភ្ជាប់អ្នកនេះអ្នកនោះដែលខ្លួនស្អប់ = មកនិយាយជាខ្សែសង្វាក់ទាក់ទងរកស៊ីមិនស្របច្បាប់ដែលហៅថាមុខជំនួញប្រផេះ?
៩- នៅក្នុងកិច្ចប្រជុំGBCម្តងៗគេមានសេចក្តីប្រកាសរួមមួយដែលលាតត្រដាងប្រាប់ចេញជាសាធារណៈដោយមានចុះហត្ថលេខាទាំងសងខាង = លទ្ធផលនៃកិច្ចប្រជុំនេះមិនអាចនរណាបកស្រាយដោយប្រការផ្សេងៗផ្ទុយបានទេ។
១០- ដោយមានគំនិតប្រឆាំងនឹងកម្ពុជាអាទាស់យកមកបកស្រាយលំអៀងទៅរកភាគីសៀម = និងដាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជាថាលាក់ព័ត៌មានហើយយកព័ត៌មានពីសៀមមកផ្សាយជាបានការ៕
ដោយ ៖ សិលា