ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ប្រើជើងធាក់បំបាក់សោរកម៉ូតូលួចយកម៉ូតូ០១គ្រឿងម៉ាកHonda C125) កាលពីនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤និង ២០នាទី រសៀលនៅចំណុចផ្លូវប៉ាស្ទ័រ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ដោយពួកគេដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះជួលលេខ១៥ ផ្លូវលេខ២៣០ ភូមិ០៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ។
ជនសង្ស័យ:រួមមាន
១. ឈ្មោះ សុខ ករុណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
២. ឈ្មោះ វុធ ភិរុណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
ជនរងគ្រោះ:ឈ្មោះ កង អ៉ីសា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅបន្ទប់ជួលលេខ១៥ ផ្លូវលេខ២៣០ ភូមិ០៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 របស់ជនរងគ្រោះ។
បច្ចុប្បន្ន៖ ជនសង្ស័យទាំង០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕