នគរបាលខណ្ឌដង្កោបង្ហាញមុខជនសង្ស័យ៤នាក់ពាក់ព័ន្ធនិងករណីលួចឆក់និងប្លន់​ រួចបញ្ជូនខ្លួនទៅកាន់តុលាការ

ចែករំលែក៖

​ ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្រ្កាប ជនសង្ស័យបានចំនួន៤នាក់ ពាក់ព័ន្ធករណី កាប់ប្លន់ម៉ូតូ ឆក់ខ្សែក. និងលួច. ជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានប៉ូលិសបង្ហាញមុខ មុនពេលបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ​ ។

យោងតាមរបស់ការណ៍របស់សមត្ថកិច្ចនិងពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាំង៣នាក់ខាងលើបានអោយដឹងថា. នៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៤និង៤០នាទី មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពប្រើដាវកែឆ្នៃកាប់ប្លន់ម៉ូតូមួយគ្រឿងនិងខ្សែក ផ្លាកទីន នៅចំនុចភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ​ ដោយជនសង្ស័យខាងលើមានឈ្មោះ ជា ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់១ ខណ្ឌមានជ័យ។

ករណីទី២ ជនសង្ស័យម្នាក់ឈ្មោះ សាន្ត ឧត្តម ភេទប្រុស. អាយុ៣០ឆ្នាំ. មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធអំពើរលួចដោះទ្វារលួចយកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ សេងលី ម៉េងហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្សនៅចំនុចផ្ទះលេខ២០ ផ្លូវ០៥ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង៥និង០០នាទី ល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ដោយឡែកករណីទី៣. សមត្ថកិច្ខឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ទៀត ពាក់ព័ន្ធករណីឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះ ឈ្មោះចន្ធី ភេទស្រី. អាយុ៣៧ឆ្នាំ មុខរបរកម្មការីនីរោងចក្រ. នៅត្រង់ចំនុចផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១. ឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។​ ទី២ ឈ្មោះ ភាព. រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្រោយពេលដែលសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើយកមកធ្វើការសាកសួ ដោយជនសង្ស័យខាងលើបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួច ឆក់និងប្លន់ពិតប្រាកដមែន ហើយជនសង្ស័យទាំង៤នាក់ត្រូវបានបង្ហាញមុខមុនពេលបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះផងដែរ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print