ជំនួប​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអគ្គនាយកមូលនិធិ GX​ បន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា​ ដល់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងឱ្យមកទេសចរនៅកម្ពុជាឱ្យបានច្រើនឡើងបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖​ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Leung Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន​ និងសហការី កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា និងការអញ្ជើញមកទទួលគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជាដែលបំពាក់ជូនដោយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។

ក្នុងជំនួបពិភាក្សាការងារដ៏សំខាន់ និងប្រកបដោយផ្លែផ្កា គូភាគី បានផ្លាស់ប្តូរយោបល់ទស្សនៈបន្ថែមលើកិច្ចសហប្រតិបត្តិរវាងមូលនិធិ GX ដែលមានមូលដ្ឋាននៅតំបន់រដ្ឋបាលពិសេសហុងកុង និងក្រសួងទេសចរណ៍ ដោយផ្តោតលើការចូលរួមជួយក្នុងសកម្មភាពមនុស្សធម៌នៅតំបន់ជនបទមួយចំនួន ព្រមទាំងការជួយបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងឱ្យមកធ្វើដំណើរទេសចរនៅកម្ពុជាឱ្យបានច្រើនឡើងបន្ថែមទៀត៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print