ទទួលយកបទពិសោធន៍ដ៏រីករាយក្នុងពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជន និងសមាជិកទាំងអស់អបអរពិធីបុណ្យសែនព្រះខែដែលជាពេលវេលាជួបជុំដ៏មានសុភមង្គល និងភាពសប្បាយរីករាយចាប់ពីថ្ងៃទី៦ ខែកញ្ញា ដែលមានតុបតែងលម្អដ៏ប្រណីតជាមួយចង្កៀងគោម រូបតុក្កតាទន្សាយ និងរូបផ្កាឈូកយ៉ាងស្រស់ស្អាត។ លើសពីនេះ ពួកគេក៏អាចរីករាយជាមួយការផ្តល់ជូនជាច្រើនផងដែរដូចជា នំសែនព្រះខែរសជាតិបែបខ្មែរ អាហារឈុតសុភមង្គល កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព ការសម្តែងសិល្បៈ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប។

សម្រាប់អ្នកដែលចង់ស្វែងរកនំសែនព្រះខែ ណាហ្គាវើលដ៍មានផ្តល់ជូនរសជាតិបែបខ្មែរ ២ យ៉ាង គឺស្នូលស្លឹកតើយដ៏ក្រអូបឈ្ងុយលាយជាមួយដូងដែលនាំចូលពីខេត្តកំពត និងស្នូលគ្រាប់ស្វាយចន្ទីដែលមានជាតិគ្រីមដ៏ឈ្ងុយមកពីខេត្តកំពង់ធំលាយជាមួយគ្រាប់ផ្លែឈើ និងសាច់ជ្រូក។ បន្ថែមទៅលើនំសែនព្រះខែដែលត្រូវបានច្នៃថ្មីៗទាំងនេះ ណាហ្គាវើលដ៍ក៏មានលក់នំសែនព្រះខែជាច្រើនទៀតផងដែរដូចជា ស្នូលគ្រាប់ឈូកស ស្លឹកតើយ សណ្តែកខ្មៅ និងសណ្តែកក្រហមលាយជាមួយសម្បកក្រូចផងដែរ។ ត្រូវបានច្នៃដោយប្រើគ្រឿងផ្សំគុណភាពខ្ពស់ដាក់ក្នុងប្រអប់ដ៏ប្រណីតដែលអាចយកទៅកែច្នៃឡើងវិញ នំសែនព្រះខែទាំងនេះគឺជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារដែលមានតម្លៃចាប់ពី ៥២.០០០៛ ក្នុងមួយដុំ ឬ ១៨៨.០០០៛ ក្នុងមួយប្រអប់ដែលមាននំ ៤ ដុំ និងមានលក់នៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Lobby Lounge និង Food Pavilion ។

សម្រាប់ការជួបជុំទទួលទានដ៏សប្បាយរីករាយ អតិថិជន និងសមាជិកទាំងអស់អាចអញ្ជើញទៅភោជនីយដ្ឋាន Hall of Golden Chimes ដែលមានត្រីតុកកែខបែបស៊ីឈួន បង្កងទន្លេមេគង្គបំពងស្រួយ ឈ្លើងសមុទ្រខជាមួយផ្សិត សាច់គោចំឡក សាច់ស្មាចៀមខ និងសាច់មាន់ចម្អិនបែបចិនកាតាំង។ ភោជនីយដ្ឋាន Fortune Palace មានបម្រើជូននូវស៊ុបសាច់ជ្រូក បង្គាលាយបឺរខ្ទឹមស ត្រីទឹកកកឆា ននោងខ និងមាន់ខ្វៃទឹកឃ្មុំ។ អាហារឈុតសុភមង្គលពេលថ្ងៃត្រង់ និងល្ងាចទាំងនេះ មានតម្លៃចាប់ពី ១.៧៩២.០០០៛ រហូតដល់ ២.១១២.០០០៛ ។ ទំនាក់ទំនងកក់តុទុកជាមុនតាមរយៈ +៨៥៥ ២៣ ២៦៣ ០៣១ ឬ [email protected]

រដូ​វកាលពិសេសនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនកញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ ផងដែរដែលកញ្ចប់សេវាកម្មស្ក្រាប់ស្បែក និងម៉ាស្សា មានរយៈពេល ១២០ នាទី ខណៈកញ្ចប់សេវាកម្មតុបតែងសក់ និងក្រចកតម្លៃ ២៧២.០០០៛ ។ កញ្ចប់សេវាកម្មទាំងពីរមានផ្តល់ជូននៅមណ្ឌលស្ប៉ា The Spa at NagaWorld និង The Elixir of Life ។ ទំនាក់ទំនងកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ២២៨ ៨៥២ ឬ +៨៥៥ ១៦ ២២៨ ៨៥២ ។

ការសម្តែងសិល្បៈដ៏រស់រវើក ក៏មានផ្តល់ជូនដើម្បីធ្វើឱ្យឱកាសដ៏ពិសេសនេះកាន់តែសប្បាយរីករាយផងដែរ។ ភ្ញៀវអាចទស្សនាក្បាច់រាំដ៏អស្ចារ្យរបស់ក្រុម New-Gen និងទស្សនាការលេងពិណបុរាណចិនរបស់កញ្ញា Sugar ។ ការសម្តែងទាំងនេះផ្តល់ជូនរៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យវេលាម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីដើម្បីផ្តល់ការកម្សាន្តសម្រាប់គ្រប់វ័យ។

ការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍ក្នុងការផ្តល់សេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អប្រសើរផ្សារភ្ជាប់ជាមួយវប្បធម៌ នឹងផ្តល់ជូនឱ្យភ្ញៀវនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ រាប់ចាប់ពីការតុបតែងលម្អដ៏ប្រណីតរហូតដល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់សុទ្ធតែត្រូវបានច្នៃដោយរួមបញ្ចូលជាមួយអត្ថន័យនៃវប្បធម៌ខ្មែរទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍៕ដោយ​៖តារា​

អបអរពិធីបុណ្យសែនព្រះខែ និងទទួលទាននំសែនព្រះខែរសជាតិបែបខ្មែរដូចជា ស្លឹកតើយលាយដូងខ្មែរ គ្រាប់ស្វាយចន្ទីខ្មែរលាយគ្រាប់ផ្លែឈើ និងរសជាតិពេញនិយមបែបប្រពៃណីជាច្រើនទៀត។

រីករាយជាមួយការទទួលទានអាហារឈុតសុភមង្គលនៅភោជនីយដ្ឋានឈ្នះពានរង្វាន់ Hall of Golden Chimes និង Fortune Palace 

ការតុបតែងលម្អដ៏ប្រណីតទូទាំងអគារណាហ្គាវើលដ៍ទាំងពីរ និងការស្វាគមន៍ដោយតុក្កតាម៉ាស់ស្កត់រូបទន្សាយនឹងផ្តល់បទពិសោធន៍ដ៏រំភើប និងប្លែកអារម្មណ៍សម្រាប់គ្រប់គ្នា

រីករាយទស្សនាការសម្តែងសិល្បៈ ក្បាច់រាំ និងពិណបុរាណចិន និងអបអរឱកាសដ៏ពិសេសនេះជាមួយគ្នា។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print