សហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងចែកចាយប្រាក់ចំនួន ៣៥៥ លានដុល្លារដល់ក្លឹបជុំវិញពិភពលោក ដែលជាផ្នែកមួយនៃកម្មវិធីអត្ថប្រយោជន៍ក្លឹប (CBP) ដែលត្រូវបានពង្រីកភ្ជាប់ទៅនឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ។
គំនិតផ្តួចផ្តើមនេះមានការកើនឡើងជិត 70% កាលពីមុនចំនួនលុយCBO មាន ២០៩ លានដុល្លារដែលបានបង់បន្ទាប់ពីការប្រកួតឆ្នាំ 2022 នៅប្រទេសកាតា។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នាជាថ្មីរវាង FIFA និងសមាគមក្លឹបអឺរ៉ុប (ECA) ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ 2023 ក្នុងគោលបំណងបង្កើតប្រព័ន្ធរួមបញ្ចូល និងសមធម៌បន្ថែមទៀតសម្រាប់បាល់ទាត់ក្លឹបពិភពលោក។ ប្រធាន FIFA លោក Gianni Infantino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចេញផ្សាយកម្មវិធីអត្ថប្រយោជន៍ក្លឹបរបស់ FIFA សម្រាប់ FIFA World Cup 2026 កំពុងឈានទៅមុខមួយជំហានទៀត ដោយទទួលស្គាល់ផ្នែកហិរញ្ញវត្ថុនៃការរួមចំណែកដ៏ធំដែលក្លឹបជាច្រើន និងកីឡាកររបស់ពួកគេនៅជុំវិញពិភពលោកធ្វើសម្រាប់ការប្រកួតវគ្គជម្រុះ និងការប្រកួតចុងក្រោយ”។
CBP ត្រូវបានណែនាំជាលើកដំបូងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2010 នៅអាហ្វ្រិកខាងត្បូង។
នៅឆ្នាំ 2022 ក្លឹបចំនួន 440 មកពីសមាគមសមាជិក 51 ប្រទេសរបស់ FIFA បានទទួលការបង់ប្រាក់ក្រោមកម្មវិធីមួយនេះ។ សម្រាប់ឆ្នាំ 2026 ដែលបានកំណត់ដើម្បីរួមបញ្ចូលសំណងសម្រាប់វគ្គជម្រុះ ចំនួននៃក្លឹបដែលទទួលបានអត្ថប្រយោជន៍ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ចាប់ផ្តើមពីថ្ងៃទី 11 ខែមិថុនា ដល់ថ្ងៃទី 19 ខែកក្កដា នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។