ក្លឹប Atletico Madrid បាននិយាយកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធ Julian Alvarez នឹងគ្មានវត្តមានសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃពុធនៅទឹកដីក្រុមហង្សក្រហម Liverpool ខណៈដែលគាត់មិនទាន់សះស្បើយពីរបួសដែលបានបង្ខំគាត់ឱ្យចាកចេញក្នុងអំឡុងពេលប្រកួត LaLiga ចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Villarreal ។
កីឡាករវ័យ 25ឆ្នាំដែលបានឈ្នះជើងឯក World Cup ជាមួយអាហ្សង់ទីនរកបាន 1 គ្រាប់ក្នុងចំណោម 4 ប្រកួតនៅរដូវកាលនេះ ត្រូវបានប្តូរចេញក្នុងតង់ទី 2 នៃការយកឈ្នះលើក្រុម Villarreal 2-0 ក្នុងផ្ទះរបស់ Atletico កាលពីថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Atletico កាលពីឆ្នាំមុន បន្ទាប់ពីបានបញ្ចប់យុទ្ធនាការក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដោយរកបាន 29 គ្រាប់ក្នុង 57 ប្រកួត។
កីឡាករ Thiago Almada, Jose Maria Gimenez, Alex Baena និង Johnny Cardoso (របួសកជើង) នឹងខកខានក្នុងការធ្វើដំណើរជាមួយក្រុមកីឡាករ 22 នាក់របស់លោក Diego Simeone សម្រាប់ការប្រកួតនៅ Anfield ដែរ។
Atleticoចាប់ផ្តើមរដូវកាល La Liga មិនសូវល្អទេដោយឈ្នះតែមួយប្រកួតគត់ក្នុងចំណោមការប្រកួតបើកឆាកទាំងបួនដង។ ក្រុមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១១ក្នុងតារាងដោយមាន៥ពិន្ទុ។