ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើសៀមឈប់យកលួសបន្លានិងកង់ឡានមកដាក់ក្នុងភូមិអូរបីជាន់ ជោគជ័យ ណងចាន់ = សៀមអត់មានឈឺចាប់តទៅទៀតទេ?
២- ឯណាទៅផែនការធ្វើរបងនៅតាមខ្សែព្រំដែនកម្ពុជា-សៀមខ័ណ្ឌកម្ពុជា-សៀម = មុននឹងធ្វើរបងគួរដោះស្រាយបោះបង្គោលព្រំដែនរវាងកម្ពុជានិងសៀមឲ្យរួចស្រេចបាច់ជាមុនសិន។
៣- ការរៀនភាសាបរទេសមិនថាជាភាសាជាតិសាសន៍ណាទេសុទ្ធតែមានប្រយោជន៍ = ការមានខួរក្បាលស្អប់ជាតិសាសន៍មួយហើយមិនរៀនភាសាជាតិសាសន៍នោះគឺជាការខ្វះខាតយ៉ាងធំ។
៤- ស្អប់សៀមត្រូវខិតខំរៀនភាសាសៀម = ស្អប់ជាតិសាសន៍អីត្រូវខិតខំរៀនភាសាជាតិសាសន៍នោះ។
៥- អំពើឧក្រឹដ្ឋកម្មឆបោកឆ្លងដែនមានពាក់ព័ន្ធជនជាតិជាច្រើន = មិនថាជាជនជាតិណាទេឲ្យតែជាប់ពាក់ព័ន្ធត្រូវទទួលចាត់វិធានការណ៍ច្បាប់ទាំងអស់។
៦- ថារាជការខ្មែរកែមិនឡើង = ក្រែងអាអ្នកថានោះកែមិនឡើងទៅវិញទេឬ?
៧- កិច្ចការព្រំដែនរាជការមិនបានបិទសិទ្ធិពលរដ្ឋខ្មែរមិនឲ្យនិយាយទេ = តែបិទសិទ្ធិចំពោះពួកប្រឆាំងដែលចេះតែនិយាយញុះញង់និងចំពោះអ្នកកាន់ជើងបរទេសដែលនិយាយគ្មានការពិតនាំឲ្យប៉ះពាល់សតិអារម្មណ៍មហាជនប្រជាជនខ្មែរយើង។
៨- ព័ត៌មានពិតជួយប្រជាជនខ្មែរឲ្យយល់ត្រូវ = ព័ត៌មានក្លែងក្លាយនាំឲ្យប្រជាជនយល់ច្រឡំ។
៩- ការដោះមីនតាមព្រំដែនមានការឯកភាពជាគោលការណ៍ = តែនៅមាននីតិវិធីវែងឆ្ងាយទៀត។
១០- រាជរដ្ឋាភិបាលកម្ពុជាចេះជាង អាអុំ សំអាន = ធ្វើដើម្បីការពារផលប្រយោជន៍ជាតិខ្មែរ មិនមែនដូចក្រុមឧទ្ទាមក្រៅច្បាប់បម្រើផលប្រយោជន៍បរទេសទេ? ៕
ដោយ ៖ សិលា