ភ្នំពេញ៖ រថយន្ដហ្វតបុករថយន្ដព្រូសត្រង់ចំណុចភ្លើងស្តុបបណ្ដាលអោយរថយន្ដដឹកទំនិញបើកបញ្ច្រាស់ទិសបុកបន្ថែមរងការខូចខាតយ៉ាងធ្ងន់ធ្ងរហូបប្រេងពេញផ្លូវ និងធ្វើអោយរបាំងថ្មបាក់ជាច្រើនផ្ទាំង បង្កការភ្ញាក់ផ្អើលកាលពីវេលា០២ និង៤០នាទី រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលស្ថិតតាមបណ្ដោយ ៦០ម៉ែត្រ ចំណុចមុខផ្សារទំនើបអុីអន៣ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានរថយន្ដព្រូស ពណ៌ប្រផេះ និងរថយន្ដហ្វត ពណ៌ស ២គ្រឿងតាមធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ទិសដៅពី ត្បូងមកជើង ក្នុងល្បឿនលឿនគួតសម រហូតដល់ចំណុចភ្លើងស្ដុបស្រាប់តែរថយន្ដព្រុសជាន់ហ្វ្រាំងចាំភ្លើងស្ដុប ត្រូវរថយន្ដហ្វតមកពីក្រោយបុកពេញទហឹងបណ្ដាលខ្ទាតទៅផ្លូវម្ខាង ខណះនោះក៏ស្រាប់តែរថយន្ដធន់ធំប្រភេទដឹកទំនិញម៉ាកហុីយានដា ពណ៌ស បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បញ្ច្រាស់ទិសពីជើងមកត្បូង ក្នុងល្បឿនលឿនបុកចំពេញទំហឹងរថយន្ដព្រូសផ្នែកពីមុខ រួចក៏រេចង្កូតបន្ដទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវធ្វើអោយបាក់ជាច្រើនផ្ទាំងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងហូបប្រេងពេញផ្លូវ ។ ដោយឡែកក្នុងហេតុការណ៍គ្រោះថ្នាក់នេះសំណាងល្អគ្មានអ្នករងរបួសទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចដ្ឋានចុះមកចំណុចកើតហេតុទាក់ទងទៅមន្រ្ដីជំនាញចរាចរណ៍ផ្លូវគោកធ្វើការហៅរថយន្ដស្ទួច យករថយន្ដទាំង៣គ្រឿងទៅរក្សាទុកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕