សង្ស័យ​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ផ្ទះ​ធ្វើ​សិប្បកម្ម​ពូ​ក​សាឡុង​ផ្អើល​ពលរដ្ឋ​និង​រថយន្ត​ពន្លត់​អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះ​ធ្វើ​សិប្បកម្ម​ពូ​ក​សាឡុង​ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល​ពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​ ។
​   ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១១និង១០នាទី​យប់​ ថ្ងៃ​ទី​១៧ខែ​កញ្ញា​ឆ្នាំ​២០២៥​នៅ​ចំនុច​ផ្ទះ​ល្វែង​អត់​លេខ​ ធ្វើ​សិប្បកម្ម​ពូ​កសាឡុង​ ស្ថិត​នៅ​ផ្លូវ​បេតុង​ ភូមិ​ព្រៃ​ស​កេីត​ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​  ។
​   តាម​ប្រភព​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គឺ​ម្ចាស់​ផ្ទះ​បានអង្គុយ​ផឹកស៊ី​នៅ​ខាង​ក្រៅ​ផ្ទះ​ ចំណែក​កូន​ចៅ​ប្រុស​២ទៅ​៣នាក់​ កំពុង​តែ​ហូប​បាយ​នៅ​ខាង​ក្នុង​ផ្ទះ​ ខណៈ​ដែល​ពួកគាត់​ទាំង​នោះ​កំពុង​ហូប​បាយ​សុខ​ៗ​ស្រាប់​តែ​ធំ​ក្លិន​ឈ្ងៀម​ ហេីយ​តែ​ឃើញ​អណ្ដាត​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ចេញ​ពី​បន្ទប់​ឡៅ​តឿ​ដោយ​មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ​  ហើយ​ដោយ​ឃើញ​ហេតុការណ៍​បែបនេះ​ ពួកគាត់​នាំគ្នា​ឆោឡោ​មាន​អ្នក​ខ្លះ​បាញ់​ទឹក​ពន្លត់​ អ្នក​ខ្លះ​ទៀត​បាននាំ​គ្នា​ជួយ​ជញ្ជូន​ ឥវ៉ាន់​ពូក​សាឡុង​ចេញ​មក​ក្រៅ​  តែ​ក្នុង​ករណី​នេះ​មិន​អាច​ គ្រប់គ្រង​ស្ថានការណ៍​បាន​ ទេីប​នាំ​គ្នា​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ដើម្បី​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គីភ័យ​មកអន្តរាគមន៍​បាញ់​មាន​ចំនួន​៣គ្រឿង​ ចេញ​អន្តរាគមន៍​ក្នុង​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២គ្រឿង​ និង​រថយន្ត​ជំនួយ​របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​ចំនួន​១គ្រឿង​ បានសហការ​គ្នា​បាញ់​ទឹក​រហូត​ដល់​ម៉ោង​១១និង​៣០នាទី​យប់​ថ្ងៃ​ដដែល​ទេីប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ជាស្ថាពរ​ ។
​ ពាក់​ព័ន្ធ​ករណី​នេះ​ផង​ដែរ​មិន​បង្ករ​ឲ្យ​ការ​រាល​ដាល​ដល់​ផ្ទះ​សម្បែង​របស់​ប្រជា​ពល​ផ្សេង​ៗ​ណានោះទេ​ ហេីយ​ក៍មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ដែរ​ គឺ​គ្រាន់​តែ​ខូច​ខាត​សំភារៈ​ក្នុង​បន្ទប់​ឡៅ​តឿ​ មាន​គ្រែ​ពូក​សាឡុង​ អស់​ទាំង​ស្រុង​តែ​ប៉ុណ្ណោះ​ ចំពោះ​មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print