ភាគហ៊ុនរបស់Puma កើនឡើងបន្ទាប់ពីសារព័ត៌មានផ្សាយថាមានវិនិយោគិនថ្មីកំពុងត្រៀមខ្លួនមកកាន់កាប់

ចែករំលែក៖

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Puma បានកើនឡើង 10% កាលពីថ្ងៃពុធ ក្រោយប្រព័ន្ធផ្សព្វផ្សាយបាន របាយការណ៍ ថាភាគីវិនិយោគថ្មីដ៏មានសក្តានុពលត្រៀមនឹងមកកាន់កាប់បន្តក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាអាល្លឺម៉ង់។

ទស្សនាវដ្តីManagerរបស់ប្រទេសអាឡឺម៉ង់បានរាយការណ៍ថាអ្នកវិនិយោគពីរនាក់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីយកភាគហ៊ុន 29% ដែលកាន់កាប់ដោយគ្រួសារមហាសេដ្ឋីបារាំង Pinault។

យោងតាមទស្សនាវដ្តីខាងលើCEOរបស់ក្រុមហ៊ុន Authentic Brands លោក Jamie Salter និងប្រធានក្រុមហ៊ុន CVC ជនជាតិអាឡឺម៉ង់លោក Alex Dibelius គឺជាភាគីដែលចាប់អារម្មណ៍ទិញយកហ៊ុនរបស់Puma។

ទាំង Puma និង CVC បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ ទាំងក្រុមហ៊ុន Authentic Brands ឬអ្នកនាំពាក្យរបស់ Artemis ដែលជាកម្មសិទ្ធិរបស់គ្រួសារ Pinaultមិនបានឆ្លើយតបនឹងសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយទេ។

...

ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន Artemis បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថាខ្លួននឹងមិនលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Puma តាមតម្លៃទីផ្សារបច្ចុប្បន្នទេ ហើយមិនត្រូវបានចូលរួមនៅក្នុងការពិភាក្សាលើកិច្ចព្រមព្រៀងណាមួយឡើយ។ ប៉ុន្តែនៅក្នុងខែសីហាសារព័ត៌មាន Bloomberg បានរាយការណ៍ថា Artemis កំពុងបង្ហាញអ្នកទិញដ៏មានសក្តានុពលសម្រាប់ភាគហ៊ុន Puma ប្រហែល 960 លានដុល្លារ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print