Kane ស៊ុត២គ្រាប់ជួយ Bayern យកឈ្នះ Chelsea ៣-១ ក្នុងការប្រកួតបើកឆាក Champions League

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane រកបានពីរគ្រាប់ ដើម្បីដឹកនាំក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ឱ្យទទួលជ័យជម្នះ 3-1 លើក្រុម Chelsea ក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេកាលពីថ្ងៃពុធ។

Harry Kaneបានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 27 បន្ទាប់ពីគ្រាប់បាល់ចូលទីខ្លួនឯងដោយកីឡាករ Trevoh Chalobah របស់ Chelsea បានធ្វើឱ្យម្ចាស់ផ្ទះនាំមុខនៅនាទីទី 20 ។កីឡាករអង់គ្លេសCole Palmer របស់តោខៀវតាមបានមួយគ្រាប់មកវិញត្រឹមតែពីរនាទីក្រោយមកមុនចប់ការប្រកួតក្នុងតង់ទីមួយ។

ការប្រកួតនៅក្នុងតង់ទី២កាន់តែតានតឹងខណៈដែល Michael Olise និង Kane បានខកខានឱកាសដ៏ល្អម្តងហើយម្តងទៀតរហូតដល់នាទីទី៦៣កីឡាករវ័យ៣២ឆ្នាំKaneអាចបន្ថែម១គ្រាប់ទៀតរហូតចប់ការប្រកួតម្ចាស់ផ្ទះឈ្នះ៣-១។

Chelsea បានខ្ជះខ្ជាយការចាប់ផ្តើមលេងដំបូងបានល្អ ដោយបានបាត់បង់ឱកាសដំបូងតាមរយៈកីឡាករ Pedro Neto និង Enzo Fernandez ហើយ Palmer ក៏មានគ្រាប់បាល់ចុងម៉ោងត្រូវបានច្រានចោលវិញដោយអាជ្ញាកណ្តាល។

...

Kane ដែលបានស៊ុតបញ្ចូលទីបាន 21 គ្រាប់នៅក្នុងក្របខ័ណ្ឌ Champions League សម្រាប់ទាំង Tottenham និង Bayern ឥឡូវនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបីនាក់ដែលមាន 20+ គ្រាប់ស៊ុតបញ្ចូលទីសម្រាប់ក្លឹបពីរផ្សេងគ្នានៅក្នុងក្របខ័ណ្ឌ Champions League រួមជាមួយនឹង Cristiano Ronaldo និងកីឡាករប្រេស៊ីល Neymar ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print