សិស្សស្រីអាយុ ១០ ឆ្នាំស្លាប់ដោយសារលង់ទឹកប្រឡាយក្រោយពីឪពុកហាមប្រាម

ចែករំលែក៖

ខេត្តកណ្ដាល÷ សូមមាតាបិតាទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួនជានិច្ច ជាពិសេសនៅជិតកន្លែងទឹក។ ករណីដ៏គួរឲ្យសង្វេគមួយបានកើត ឡើងចំពោះក្មេងស្រីជាសិស្សសាលាម្នាក់ ដែលបានបាត់បង់ជីវិតដោយសារលង់ទឹកប្រឡាយ ខណៈឪពុកបានហាមប្រាមរួចហើយ។ ហេតុការណ៍នេះបានកើត ឡើងនៅរសៀលថ្ងៃទី១៧ កញ្ញា ២០២៥ នៅប្រឡាយទឹកស្ថិតក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េង មុីអុី ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល។

លោកអធិការបានបន្តថា តាមការសួរបំភ្លឺពីឪពុកជនរង គ្រោះឈ្មោះ ឃុន ម៉េង ភេទប្រុសអាយុ៥៦ឆ្នាំបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់លេងជា មួយប្អូនស្រីនិងក្មេងៗផ្សេងទៀត។ នៅពេលភ្លៀងធ្លាក់ ជនរងគ្រោះបានសុំទៅងូតទឹកភ្លៀងនៅដីឡូតិ៍ក្បែរនោះ តែឪពុកបានប្រាប់ថា “កុំទៅងូតទឹកប្រឡាយប្រយ័ត្នលង់”។ ប៉ុន្តែជនរងគ្រោះនៅតែជិះកង់ឌុបប្អូនស្រីចេញ ទៅ។ លុះដល់ម៉ោងជាង ៣រសៀល នាងជាប្អូន ស្រីបានជិះកង់ត្រឡប់មកវិញតែម្នាក់ឯង ហើយបានប្រាប់ឪពុកថា បងស្រីបានរអិលជើងធ្លាក់ចូលក្នុងប្រឡាយលង់ទឹកបាត់ទៅហើយ។

ភ្លាមៗនោះ ឪពុកជនរងគ្រោះបានជិះម៉ូតូទៅដល់កន្លែងកើតហេតុ ក៏ឃើញមានមនុស្សជាច្រើននៅទីនោះ ហើយសពកូនស្រីរបស់គាត់ត្រូវបានគេស្រង់ចេញពីទឹកមកហើយ។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

...

ក្រោយការពិនិត្យ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងករណីដ៏សោកសៅនេះ ក្រុមគ្រួសារសពមិនមានការប្ដឹងផ្ដល់អ្វីនោះទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print