សហភាពសហព័ន្ធយុវជនកម្ពុជា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំឱ្យប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជួយគាំទ្រ និងជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់

ចែករំលែក៖

ភ្នំពេញ​៖​ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា បាន និងកំពុងតាម ដានដោយយកចិត្តទុកដាក់បំផុត លើស្ថានការណ៍ថ្មីៗ នៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ ដែលបាន និងកំពុង បង្កការគំរាមកំហែង ដល់សន្តិភាព និងស្ថិរភាព របស់ប្រទេសទាំងពីរ និងជាពិសេសប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សិទ្ធិ និងសេរីភាព ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមបណ្តោយព្រំដែន។

ក្នុងស្មារតីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ខ្លឹមសារទាំងស្រុងនៃ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ដែលបាន បញ្ជាក់ពី ខ្លឹមសាររបស់សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ស្នើសុំការគាំទ្រពី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ឯកឧត្តម ស៊ី ជីពឹង ប្រធានាធិបតីចិន, ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក, ឯកឧត្តម អេម៉ាណូ អែល ម៉ាក្រុង ប្រធានាធិបតីបារាំង, ឯកឧត្តម អង់តូនីញ ហ្គោតេរ៉ស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ដើម្បីជំរុញការ អនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។

សហភាពសហព័ន្ធយុវជនកម្ពុជា សូម ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្នើសុំឲ្យ ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ក្នុងការជួយគាំ ទ្រដល់ការជំរុញឲ្យមាន ៖

-ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដែលសម្រេចបាននៅ ទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និងRBC នាពេលថ្មីៗនេះ ហើយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាពតានតឹង និងពង្រីកទំហំ និងវិសាលភាពនៃជម្លោះ។

-ការហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល និងទ្រព្យសម្បត្តិ។

-ការរុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជាលួសបន្លា និងសំបកកង់រថយន្ត ក្នុងតំបន់ដែលពលរដ្ឋខ្មែរ បាន និងកំពុងរស់នៅរាប់ទសវត្សរ៍ និង​ក្នុង​តំបន់​ដែលបានកំណត់​ខណ្ឌ​សីមា​ព្រំដែន​នៅមិនទាន់ដោះស្រាយបញ្ចប់។

-ការបញ្ឈប់ផែនការបណ្តេញចេញដោយបង្ខំ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្តេញ ចេញរួចហើយ អាចវិលត្រឡប់ទៅកាន់លំនៅឋាន និងដីរបស់ពួកគេវិញ។

-ការបញ្ឈប់ការប្រើប្រាស់ ឬគម្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកំណត់ខណ្ឌសីមាព្រំដែនជា ឯកតោភាគី ហើយអនុញ្ញាតឲ្យយន្តការទ្វេភាគីដែលមានស្រាប់ ពោលគឺគណៈកម្មការខណ្ឌសីមាព្រំ ដែនគោក និងគណៈកម្មាធិការព្រំដែនទូទៅ បន្តធ្វើការងារដោយសន្តិវិធី ផ្អែកលើមូលដ្ឋានកិច្ចព្រម ព្រៀង អនុសញ្ញា និងសន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលមានស្រាប់ និង

-ការដោះលែងជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងការធ្វើមាតុភូមិនិវត្តន៍ យោធិនកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំឃាំងនៅប្រទេសថៃ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print