ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយលួចម៉ូតូដឹកត្រីនៅផ្សារតាខ្មៅថ្មី

ចែករំលែក៖

ខេត្តកណ្តាល​ ៖​ ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូដឹកត្រីកញ្ចាស់មួយគ្រឿងមិនបានសម្រេចនៅចំណុចផ្សារតាខ្មៅថ្មីក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យ ឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង១  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល មុខរបរ មិនពិតប្រាកដ  ។

ធ្លាប់ជាប់ពន្ធធានាគារពីបទលួច។
ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ រៀម សុផា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ៤ ឃុំត្រើយស្លា  ស្រុកស្អាង ខេត្តកណ្តាលន មុខរបរ លក់ត្រី។

តាមនគរបាទក្រុងតាខ្មៅបានឲ្យដឹងថា នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥នៅវេលាម៉ោង០៨និង៣០នាទីព្រឹកជនរងគ្រោះបានជិះម៉ូតូម៉ូតូ១គ្រឿង ម៉ាកHonda c125 ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្តាល 1U.8015ដឹកយកទៅលក់នៅចំណុចក្នុងផ្សារតាខ្មៅថ្មី ភូមិដើមមៀន១ សង្កាត់ដើមមៀន  ក្រុងតាខ្មៅ ខេត្តកណ្តាលដោយទុក សោនៅជាប់ម៉ូតូជនសង្ស័យម្នាក់ខាងលើបានធ្វើសកម្មភាពមកលួចម៉ូតូ បំរ៉ុងជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញទាន់ ក៏បានស្រែកថាចោរៗ ភ្លាមនោះ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់បានរួមទាំងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print