ក្រសួងការពារជាតិ សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ដើម្បីបញ្ចៀសការចាញ់បោកក្រុមឆ្លៀតឱកាស ! មេត្តាប្រុងប្រយ័ត្នក្នុងការ ស្កេន QR Code

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពីគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមទាំងអស់ ដែលក្លែងបន្លំ ឆ្លៀតឱកាស បោកប្រាស់ លើ QR Code ដើម្បីសុំជំនួយពីបងប្អូនប្រជាពលរដ្ឋ។

ជនក្លែងបន្លំ ឆ្លៀតឱកាស និងបោកប្រាស់បាន ប្រើប្រាស់ QR Code ក្លែងក្លាយ ដើម្បីបោកប្រាស់ និងលួចប្រាក់ពីបងប្អូនប្រជាពលរដ្ឋ។ ពួកគេប្រើរូបភាពក្លែងក្លាយនៃអ្នករងគ្រោះ ឬព្រឹត្តិការណ៍ ដើម្បីបង្កើតការសង្វេគ និងបញ្ចុះបញ្ចូលឲ្យអ្នក ស្កែន QR Code និងផ្ញើប្រាក់។

ក្រសួងការពារជាតិ សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ដើម្បីបញ្ចៀសការចាញ់បោកក្រុមឆ្លៀតឱកាសទាំងនេះមេត្តាប្រុងប្រយ័ត្នក្នុងការ ស្កេន QR Code។

សូមអរគុណ!

...

ប្រភព ៖ ក្រសួងការពារជាតិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print