ប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជា ដែលមិនប្រដាប់ដោយអាវុធ កំពុងប្រចាំការដោយភាពអង់អាចក្លាហាននៅភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : ប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជា ដែលមិនប្រដាប់ដោយអាវុធ កំពុងប្រចាំការដោយភាពអង់អាចក្លាហាននៅភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កន្លែងដែលកងកម្លាំងប្រដាប់អាវុធចម្រុះថៃ បានចូលមកបំពាន និងប្រើហិង្សាលើប្រជាពលរដ្ឋខ្មែរ បណ្តាលឲ្យមានរងរបួស ៣០អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ ខណៈដែលស្ថានភាពមានសភាពស្ងប់ស្ងាត់ ដោយគ្មានវត្តមានកងទ័ពថៃ នៅទីតាំងហេតុការណ៍នោះទេ។

ក្នុងពេលដែលប្រជាពលរដ្ឋ និងកងកម្លាំងកំពុងនៅប្រចាំការ ក៏មានវត្តមាន ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផងដែរ៕

ប្រភព៖​ ក្រសួងព័ត៌មាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print