យុវតីម្នាក់ស្លាប់ក្នុងផ្ទះរហូតធុំក្លិនស្អុយ​ ទើបអ្នកជិតខាងដឹងហើយភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា ដោយសារមាន​​ធុំ​ក្លិនស្អុយ​ចេញ​​ពីផ្ទះមួយកន្លែង​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ជិតខាងមានការ​សង្ស័យ​ក៏​​បាន​ទៅ​អើត​មើល ​ស្រាប់តែ​​ប្រទះ​ឃើញ​យុវតី​ម្នាក់​ដេក​ស្លាប់​ហើម​ស្អុយ​នៅ​ក្នុងផ្ទះ​ ​ទើបរាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បីឱ្យចុះមកពិនិត្យកន្លែងកើតហេតុ​ ។​

ហេតុការណ៍​​ខាងលើនេះបង្កការភ្ញាក់ផ្អើល​ឡើង​​កាលពី​​វេលា​ម៉ោង ១០ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅ​ភូមិ​សូ​វង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

ជុំវិញ​ករណី​ខាងលើនេះ​ដែរ សមត្ថកិច្ច​​នៅ​ពុំ​ទាន់​ចូល​ពិនិត្យ​សព​នៅឡើយ​ទេ ​គិត​ត្រឹមវេលា​​ម៉ោង៣​និង​៣០​នាទី​រសៀលថ្ងៃដដែល​នេះ ​ដោយសារ​រង់ចាំ​ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង ព្រោះ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ​នីតិ​ជន ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា យុវតី​រង​គ្រោះ​ឈ្មោះ ខឿន ជី​ង អាយុ ១៦​ឆ្នាំ ។ យុវតី​រង​គ្រោះ​នៅ​តែ​ម្នាក់ឯង ព្រោះ​ឪពុក​ម្ដាយ​បែកបាក់​គ្នា ដោយ​ម្ដាយ​ទៅ​​នៅ​ជាមួយ​ប្ដី​ថ្មី ចំណែក​ឪពុក​ទៅ​រត់​ម៉ូតូកង់បីនៅ​ឃុំ​ឆ្នុកទ្រូ​ ស្រុក​បរិបូណ៌ ៤​ទៅ១០​ថ្ងៃ​ទើប​មក​ម្ដង ។

ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​យុវតី​​ខាងលើ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ តែ​សមត្ថកិច្ច​សង្ស័យ​​ករណីឃាតកម្ម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print