ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ក្នុងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ឯកឧត្តមបានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះមរណភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ ដែលជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់ឥស្សរជនមួយរូប ដែលបានតស៊ូយកអស់កម្លាំងកាយចិត្តបម្រើប្រទេសជាតិ ពិសេសក្នុងវិស័យការពារជាតិ។

ឯកឧត្តម អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ សូមឆាប់បានចាប់កំណើតក្នុងឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print