ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តក្រឡុកបេតុងជ្រុលទៅកៀររថយន្តស៊េរីទំនើបមួយគ្រឿង រងការខូចខាតតិចតួចមិនឈប់ដោះស្រាយបែជាព្យាយាមបេីករថយន្តរត់គេច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០យប់ថ្ងៃទី២១៨ខែកញ្ញាឆ្នាំ២០២៥ចំនុចស្តុបចំការមន ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានបានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញនារីម្នាក់បានបេីករថយន្តស៊េរីទំនើបម៉ាក AVATR 06 ឆ្នាំ២០២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CK 9789 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចម្តុំស្តុបចាក់អង្រែក្រោម ក៍ស្រាប់តែបុរសម្នាក់បានបេីករថយន្តក្រឡុកបេតុងHINO ពាក់ស្លាកលេខ AT25 5.0239 បានបេីកធ្វើដំណើរក្នុងទិសដៅស្របគ្នា ហើយវ៉ាជែងខាងឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅកៀរនិងរថយន្តស៊េរីទំនើបបណ្ដាលឲ្យបាក់កញ្ចក់មើលក្រោយចំហៀងខាងឆ្វេង តែមិនគ្រោះថ្នាក់ដល់មនុស្ស ។
ប្រភពបន្តទៀតថា លុះនៅពេលបេីកកៀររថយន្តក្រឡុកបេតុងមិនឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបេីករថយន្តរត់គេចរហូតដល់ស្តុបចំការមនផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៍ត្រូវម្ចាស់រថយន្តសេរីទំនើបដេកកាក់ជាប់ហើយហេីយសមត្ថកិច្ចអោយជួយអន្តរាគមន៍ដោះស្រាយផងដែរ ។
ក្រោយកេីតហេតុ ដោយមានតំណាងខាងរថយន្តទាំង២គ្រឿងធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តក្រឡុកបេតុងជួយចេញថ្លៃការជួសជុល អោយខាងរថយន្តស៊េរីទំនើបបញ្ចប់រឿង ៕
