លោក Jose Mourinho ត្រូវបានសារព័ត៍មានរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យារយៈពេលពីរឆ្នាំដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Benficaរបស់ប្រទេសព័រទុយហ្គាល់។
អ្នកចាត់ការដែលមានអាយុ ៦២ ឆ្នាំត្រូវបានបណ្តេញចេញដោយ Fenerbahce កាលពីខែមុនបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌ Champions League។ វាមានរយៈពេល២៥ឆ្នាំសម្រាប់ការវិលត្រឡប់មកវិញរបស់លោក Jose Mourinho ដោយគាត់បានដឹកលើកដំបូងនៅក្លឹបBenficaមួយរយៈពេលខ្លីក្នុងឆ្នាំ២០០០។
ត្រលប់ទៅឆ្នាំ 2000 លោក Mourinho បានមើលការខុសត្រូវត្រឹមតែ 10 ប្រកួតប៉ុណ្ណោះ ដោយមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលនៃក្លឹប ជាលទ្ធផលលោក Mourinho លាលែងពីតំណែង មុនពេលគាត់ចូលកាន់តំណែងពេញម៉ោងនៅក្លឹប Uniao de Leiria ។
Mourinho បានបន្តទទួលបានជោគជ័យយ៉ាងធំនៅក្លឹប Porto ដោយឈ្នះជើងឯក Champions League មុនពេលក្លាយជាអ្នកដឹកនាំដែលទទួលស្គាល់ជាអន្តរជាតិអំឡុងពេលគាត់នៅ Chelsea, Real Madrid និង Inter Milan។
ការប្រកួតវគ្គជម្រុះ Champions League របស់ Benfica ត្រូវប៉ះ Chelsea និង Newcastle ក្នុងការប្រកួតក្រៅដីហេតុដូចនេះលោក Mourinhoនឹងត្រូវវិលត្រលប់ទៅអង់គ្លេស២ដងខែក្រោយ។
ខាងក្រោមគឺជាឆ្នាំនិងបណ្តាលក្លឹបដែលគាត់បានដឹកនាំ៖
ឆ្នាំ 2000 — 𝐁𝐞𝐧𝐟𝐢𝐜𝐚
ឆ្នាំ 2001 – União de Leiria
ឆ្នាំ 2002 – Porto
ឆ្នាំ 2004 – Chelsea
ឆ្នាំ 2008 – Inter Milan
ឆ្នាំ 2010 – Real Madrid
ឆ្នាំ 2013 – Chelsea
ឆ្នាំ 2016 – Man United
ឆ្នាំ 2019 – Spurs
ឆ្នាំ 2021 – Roma
ឆ្នាំ 2024 – Fenerbahçe