អន្តរជាតិ ៖ ៨០ ឆ្នាំមុន អង្គការសហប្រជាជាតិបាន ចាប់បដិសន្ធិ នៅ ក្នុងទីសំណល់ នៃ សង្គ្រាមលោកលើកទី២។៨០ឆ្នាំក្រោយមក ពិភពលោកបានឈរនៅផ្លូវបំបែកនៃវិបត្តិអភិបាលកិច្ចម្តងទៀត។ការងើបឡើងវិញនៃគំនិត សង្រ្គាមត្រជាក់ ការធ្វើ ឱ្យ ច្បាប់អន្តរជាតិ ទៅ ជា ឧបករណ៍ និងអតុល្យភាពនៃការអភិវឌ្ឍពិភពលោក … លំនាំចាស់ៗ មិនអាច ដោះស្រាយ បញ្ហា ថ្មីៗ បានទៀតទេ។
បន្ទាប់ពីគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកល គំនិតផ្តួចផ្តើម សន្តិសុខសកល និង គំនិតផ្តួចផ្តើម អរិយធម៌សកល ប្រទេសចិន បានៀផ្តល់ នូវ ដំណោះស្រាយដ៏ ល្អ ប្រសើរ មួយ ទឿត គឺ គំនិតផ្តួចផ្តើម អភិបាលកិច្ចសកល។គំនិតផ្តួចផ្តើមទាំង៤នេះបាន បង្កើតជាក្រប ខណ្ឌ ដ៏ពេញលេញ សម្រាប់ការគ្រប់គ្រងកិច្ចការអន្តរជាតិ ដោយបាន ផ្តល់យុថ្កាស្ថិរភាពសម្រាប់ ពិភពលោកដ៏ច្របូកច្របល់។ ឱ្យ យើងឈ្វេងយល់ ពី គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល។
នៅក្នុងកិច្ចប្រជុំកំពូលនៃ អង្គការ សហប្រតិបត្តិការ សៀងហៃ នៅ ក្រុង ធានជីននាពេលថ្មីៗនេះ លោក Xi Jinping ថ្នាក់ដឹកនាំ ចិន បាន លើកឡើង គំនិត ផ្តួចផ្តើម អភិបាលកិច្ច សកល ដែល ផ្តល់ នូវក្របខ័ណ្ឌគោលគំនិត និងការតម្រង់ទិសសកម្មភាពសម្រាប់ ពិភពលោកដែលមាន ភាពវឹកវរ និង ការ ប្រែប្រួល កើត មាន ផ្ទួលគ្នា ហើយផ្តល់ នូវ ដំណោះស្រាយដ៏ ល្អប្រសើរ មួយសម្រាប់ការ ធ្វើឱ្យ សណ្តាប់ធ្នាប់ អន្តរជាតិ កាន់តែ មាន ភាពយុត្តិធម៌និងសច្ចភាព។
បរិបទ នៃ គំនិតផ្តួចផ្តើម៖ បញ្ហាប្រឈមច្រើនវិស័យ នៃករធ្វើ អភិបាលកិច្ចសកល
សណ្តាប់ធ្នាប់អន្តរជាតិនាពេល បច្ចុប្បន្ន កំពុង ប្រឈម នឹងភាពផ្ទុយគ្នានៃ រចនាសម្ព័ន្ធ។ បញ្ហា ដែល សមត្ថភាព អនុវត្ត នៃយន្តការអភិបាលកិច្ចដែលមានស្រាប់ មិនគ្រប់គ្រាន់ កំពុង មានភាពលេចធ្លោកាន់ តែខ្លាំងឡើង។ក្រៅពីនេះ ភាព តំណាង និង សិទ្ធិបញ្ចេញ មតិ នៃ ប្រទេសកំពុង អភិវឌ្ឍន៍ ក្នុង អភិបាលកិច្ចសេដ្ឋកិច្ចពិភពលោកមាន ភាពមិន ស៊ីសង្វាក់ គ្នាយ៉ាងខ្លាំង ជាមួយនឹងការរួមចំណែករបស់ពួកគេ ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក ដោយបង្ហាញពីភាពអយុត្តិធម៌ និងវិសមភាព លើ វិស័យ សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពី សង្គ្រាមលោកលើកទី២ ដែល ត្រូវបានបង្កើតឡើង ដោយប្រទេសអភិវឌ្ឍន៍ លោក ខាង លិច ។ អ្វី ដែល កាន់តែធ្ងន់ធ្ងរ គឺ ប្រទេស មហា អំណាច មួយចំនួន បាន ធ្វើ ឱ្យ ច្បាប់ អន្តរជាតិ ទៅ ជា ឧបករណ៍ លទ្ធិឯកតោភាគីនិយមកំពុងបំផ្លាញមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលបណ្តាលឱ្យ អភិបាលកិច្ចសកល ធ្លាក់ទៅ ក្នុង វដ្តដ៏អាក្រក់ដែលប្រកួតប្រជែង បែប ផលបូក សូន្យ ។ក្រោម បរិបទបែប នេះ សហគមន៍អន្តរជាតិត្រូវការ ជាបន្ទាន់នូវ គំរូអភិបាលកិច្ច ថ្មី មួយ ។
គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដោះស្រាយដោយផ្ទាល់នូវ ចំណុចឈឺ និងចំណុចវិបាក នៃបញ្ហាសណ្តាប់ធ្នាប់អន្តរជាតិ ហើយកសាង គំរូអភិបាលកិច្ចដោយផ្អែកលើ “ សមភាព ខាង អធិបតេយ្យភាព ជា មូលដ្ឋាន គ្រឹះ ច្បាប់ អន្តរជាតិ ជក្រម ពហុភាគី និយមជាមាគ៌ា សុខុមាលភាព របស់ ប្រជាជនជាគោលដៅ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាការធានា” ប្រែក្លាយគោលការណ៍នៃ “ការស្ថាបនារួមគ្នា និងការប្រឹក្សាយោបល់រួមគ្នា” ទៅ ជា ការអនុជាក់ ស្តែង ។ខ្លឹមសារនៃគំនិតផ្តួចផ្តើម៖ សំដៅចំលើចំណុចឈឺនិងចំណុចវិបាកនៃអភិបាលកិច្ចសកល
សារៈសំខាន់នៃគំនិតផ្តួចផ្តើម៖ បញ្ចូល ថាមពល វិជ្ជមាន បន្ថែមទៀត ទៅក្នុង ពិភពលោក ប្រកប ដោយ ភាពវឹកវរ និងការផ្លាស់ប្តូរ
គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយទៀតដែល លើក ឡើងដោយប្រទេសចិន បន្ទាប់ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិត ផ្តួចផ្តើម សន្តិសុខ សកល និង គំនិតផ្តួចផ្តើម អរិយធម៌សកល។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលផ្តោត លើការ ជំរុញ កិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ គំនិតផ្តួចផ្តើមសន្តិសុខ សកល សង្កត់ ធ្ងន់ លើការដោះស្រាយជម្លោះអន្តរជាតិតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។ គំនិត ផ្តួចផ្តើម អរិយធម៌សកល ខិតខំ លើកកម្ពស់ ការផ្លាស់ប្តូរ និង ការរៀនសូត្រ ពីគ្នា ទៅវិញ ទៅមក រវាង អរិយធម៌ខុសគ្នា ។ គំនិតផ្តួចផ្តើម អភិបាលកិច្ចសកល បាន កំណត់ ទិសដៅ គោលការណ៍ និងមាគ៌ា សម្រាប់ កំណែ ទម្រង់ប្រព័ន្ធ និង យន្តការ អភិបាលកិច្ច សកល។ គំនិតផ្តួចផ្តើមទាំងបួននេះ មានគោលដៅដូចគ្នា ផ្សារភ្ជាប់ គ្នា ទៅវិញទៅមក រួមគ្នាបង្កើតជាក្របខណ្ឌដ៏ពេញលេញ មួយសម្រាប់ប្រទេសចិន ដើម្បី ទទួលបន្ទុក ទំនួល ខុស ត្រូវ របស់ខ្លួន ជាប្រទេសធំ និងចូលរួមក្នុងកិច្ចការពិភពលោក ដែល បាន ចាក់បញ្ចូល ស្ថិរភាព និង ថាមពលវិជ្ជមានទៅក្នុងពិភពលោកដ៏ច្របូកច្របល់៕
ប្រភព ៖ (CCFR)