ក្រសួងអប់រំ៖ លទ្ធផល​បាក់ឌុបឆ្នាំនេះ បេក្ខជនជាប់សរុប១២២,៤៧៣នាក់, និទ្ទេស A មានចំនួន៣,០០៣នាក់​ នៃសម័យប្រឡង ២៨សីហា ២០២៥

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣នាក់ ត្រូវជា៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។

បន្ថែមពីនោះទៀត ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានជាប់និទ្ទេស A ចំនួន៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន២៨,៨០១នាក់, ជាប់និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់។

បេក្ខជនចុះឈ្មោះប្រឡងប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។

ជាមួយគ្នានេះ​ ក្រសួងអប់រំ បានបញ្ជាក់ថា ដំណើរការសំណេរ នៃការប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print