ជាង​ផ្សារ​ដែក​លើក​ដែក​មិន​ប្រយ័ត្នប៉ះ​ខ្សែ​កាប​​​អគ្គិសនី​ឆក់​ធ្លាក់​២នាក់​ ក្នុង​នោះ​ស្លាប់​ម្នាក់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ ជាង​ផ្សារ​ដែក​២​នាក់​ បាន​តសំយ៉ាប​មុខ​ផ្ទះ​​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង ​នៅ​ក្នុង​ឃុំ​ស្ពឺ ស្រុក​ចំការលើ​ ។ ​ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​ពេល​លើក​ដែក​ពី​ដី​មក​លើ​កន្ទុយ​ដែក​ប៉ះ​នឹង​ខ្សែកាប​ ដែល​មាន​តុង​ស្យុ​ង​ខ្ពស់ ​បណ្ដាល​ឱ្យ​ឆក់​ជាង​ពីរ​នាក់​ធ្លាក់​មក​ដី​ តែ​គ្រោះ​អកុសល​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាង​ផ្សារ​ដែក​ម្នាក់​បាន​ស្លាប់​ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​​ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៨​ កញ្ញា ឆ្នាំ​២០២៥ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​។

លោក​វរសេនីយ៍ឯក​កែវ ស៊ាងហ៊ាន់ អធិការ​នគរបាល​ស្រុក​ចំការលើ​បានឱ្យ​ដឹង​ថា​ ​ហេតុការណ៍​ដែល​បាន​កើតឡើង ​ចំពោះ​ជាង​ផ្សារ​ដែក​ទាំង​ពីរ​នាក់​នោះ ​គឺ​ស្ថិត​នៅ​ភូមិ​ភូមិ​អរ​វាយ ឃុំ​ស្ពឺ ​ស្រុក​​ចំការលើ​ ។ សាកសព​ឈ្មោះ​នី ណាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​អូរ​វាយ ឃុំ​ស្ពឺ ស្រុក​​ចំការលើ ខេត្តកំពង់ចាម ដែល​បាន​ស៊ីឈ្នួល​ផ្សារ​ដែក​ និង​បាន​ឡើង​ផ្សា​រលើដំបូល​សំយ៉ាប​មុខ​ផ្ទះ ហើយលើក​ដែក​ទៅ​ប៉ះ​ និង​ខ្សែរ​កាប​អគ្គី​ស​នី បណ្ដាល​ឱ្យឆក់​ស្លាប់​នៅ​មុខ​ផ្ទះ​ឈ្មោះ​ម៉ៅ សុខ​ឃី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្ថិត​ក្នុងភូមិ​ភូមិ​អរ​វាយ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់​ចាម ។

អធិការ​នគរបាល​ស្រុក​ចំការលើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពឺ​បាន​ទទួល​ព័ត៌​មាន​ពី​លោក​មេ​ភូមិ​អូរ​វាយ​ថា​ មាន​ករណី​មនុស្ស​ឆក់​ខ្សែភ្លើង​ បណ្តាល​ឲ្យ​ស្លាប់​ ។​

...

ក្រោយ​ពី​ទទួល​បបានព័ត៌​មាន​ខាងលើ​ភ្លាម ​លោកនាយ​ប៉ុស្ដិ៍​បាន​រាយការណ៍​ជូន​រូប​លោក បាន​ចាត់​ឲ្យ​ជំនាញ​ពិនិត្យ​និង​វិភាគ​កន្លែង​កើតហេតុ និង​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពឺ បាន​ចុះ​ទៅ​ដល់ កន្លែង​កើតហេតុ​បង្កើត​គណៈកម្មកា​ចំរុះ ពិនិត្យ​សាកសព​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print